ដូចដែលប្រិយមិត្តបានជ្រាបហើយថានៅ លើបណ្តាញសង្គមហ្វេសប៊ុកពេលនេះកំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅ លើរឿង គូស្នេហ៍មួយគូដែលស្រឡាញ់គ្នាអស់រយៈពេល ៥ ឆ្នាំមកហើយ រួមរស់នៅ ជាមួយគ្នាដូចប្តីប្រពន្ធអញ្ចឹង ប៉ុន្តែមិនបានរៀបអាពាហ៍ពិពាហ៍នោះទេ តែចុងក្រោយមកត្រូវបែកបាក់គ្នាដោយសារមានជនទី ៣ ។
យ៉ាងណាមិញអ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំងបន្ថែមទៀតនោះគឺនៅ មុននេះបន្តិចមានម្ចាស់ហ្វេសប៊ុកឈ្មោះ ពិជ័យ ប៉ាកកាមាស បានបង្ហោះរៀបរាប់ពាក់ព័ន្ធពីរឿងនេះនៅ លើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា ៖
«ហួសចិត្តណាស់ បុគ្គលឈ្មោះ ប៊ុន ផាក បង្គាប់នារី ដែលត្រូវជាប្រពន្ធម្ចាស់ហាង V shop ឲ្យដកលុយពីធនាគារដែលជាលុយសន្សំរួមគ្នារបស់ប្តីប្រពន្ធគេ ឲ្យយកទៅដាក់អាខោនផ្សេង និងបង្គាប់ឲ្យយកឥវ៉ាន់ចេញពីទូដែក ថែមទាំងបង្គាប់ឲ្យផ្ទេរប្លង់ផ្ទះ ។ សំនួរ ចុះបើគ្មានអីពាក់ព័ន្ធជាមួយគ្នាទេ (ចោរថាប្តីជាបុគ្គលិក) ហេតុអីប្រពន្ធល្អត្រូវធ្វើរឿងទាំងអស់នេះ?» ៕
សូមទស្សនាវិដេអូនៅ ខាងក្រោមនេះទាំងអស់គ្នា ៖