គូឡាឡាំពួ៖ នៅថ្ងៃទី20 មេឃនៅតែបង្អុរភ្លៀងមកមិនឈប់ ដែលធ្វើឲ្យរដ្ឋ Selangor ដែលស្ថិតនៅឆ្នេរខាងលិចនៃឧបទ្វីបម៉ាឡេស៊ីទទួលរងនូវទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ដោយបានធ្វើឲ្យមានការខូតខាតប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កសិដ្ឋានចិញ្ចឹមមាន់មួយកន្លែងនៅក្នុងទីក្រុង Klang ដែលបណ្ដាលឲ្យ សត្វមាន់ជាង 20,0000 ក្បាលត្រូវលង់ទឹកងាប់ទាំងអស់ ដោយធ្វើការបំម្លាស់ទីមិនទាន់។ បន្ទាប់ពីទឹកស្រកមក សាកសពមាន់ទាំងនោះរុំព័ទ្ធដោយភក់ជ្រុំ។`
ម្ចាស់កសិដ្ឋាននោះមានឈ្មោះថា Mohd Fitri បានថតបង្ហោះ និងបង្ហោះវីដេអូខ្លីៗអំពីស្ថានភាពកសិដ្ឋានរបស់ខ្លួននៅលើ Facebook និង Tag បណ្តាញផ្សព្វផ្សាយក្នុងស្រុក ដោយសង្ឃឹមថានឹងទទួលបានការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយ ចំពោះការខាតបង់របស់ខ្លួន។ នៅក្នុងការបង្ហោះនោះគេឃើញមានមាន់ជាច្រើនត្រូវបានងាប់ដោយលាយឡំជាមួយនឹងដីភក់កប់មាន់ទាំងនោះផងដែរ។
អ្នកនិយមលេងអ៊ីនធឺណិតបាននាំគ្នាធ្វើការចែករំលែកតៗគ្នា និងបានបង្ហោះសារនានាជាច្រើនដើម្បីលើកទឹកចិត្តគាត់ ដោយសង្ឃឹមថាគាត់អាចឆ្លងផុតស្ថានការណ៍ដ៏លំបាកមួយនេះបាន៕
សម្រួលអត្ថបទដោយ៖ qi an
ប្រភព៖ orientaldaily