ប្រិយមិត្តប្រហែលជាបានស្គាល់រួចមកហើយពីតារាចម្រៀងលោក នី រតនា លោកគឺជាតារាចម្រៀងប្រុសមួយរូបដែលមានសម្លេងផ្អែមស្រទន់ និងពោពេញទៅដោយទឹកដម មិនត្រឹមតែមានសមត្ថភាពអាចច្រៀងបានយ៉ាងល្អ និងពិរោះនោះទេ តារាចម្រៀងប្រុសរូបនេះក៏មានមុខមាត់និងរូបរាងស្រស់សង្ហាថែមទៀតផង ។
យ៉ាងណាមិញបើយើងងាកមកចាប់អរម្មណ៍ពីជីវិតឯកជនរបស់តារាប្រុសរូបនេះវិញគឺថា ពេលនេះលោក នី រតនា កំពុងតែរស់នៅយ៉ាងមានសេចក្តីសុខជាមួយនិងភរិយារបស់លោក រួមទាំងកូនស្រីបណ្តូលចិត្តរបស់លោកផងដែរ ក្រោយចាប់ដៃគ្នាកសាងជីវិតជាគូជាច្រើនឆ្នាំកន្លងមកនេះលោក នី រតនា និងភរិយាគឺស្រឡាញ់គ្នាខ្លាំងណាស់ អ្នកទាំងពីរតែងតែបង្ហាញភាពផ្អែមល្ហែមនៅលើបណ្តាញសង្គមផងដែរ រហូតធ្វើឲ្យហ្វេនជាច្រើនមានការច្រណែននិងស្នេហា អាយដល របស់ខ្លួន។
ជាក់ស្តែង នៅថ្ងៃទី ២ ខែមករា ឆ្នាំ២០២២ នេះដែរគឺត្រូវនិងថ្ងៃខួបកំណើតរបស់តារាចម្រៀងប្រុសរូបនេះ ហើយឃើញថាភរិយារបស់លោក បានទិញខ្សែកពេជ្រមួយខ្សែយ៉ាងធំជូនស្វាមីរបស់ខ្លួន រួចភ្ជាប់មកជាមួយនិងសារដ៏មានអត្ថន័យដូចច្នេះថា៖
«Happy Birthday to you my love ឈប់ចង់ surprise ធម្មតាៗហើយ សាកក្បាច់មិនធម្មតាម្តងមើល មានអីដាច់ចង្កេះបស់គេ អូនអត់មានអីនិយាយទេ មានតែមួយម៉ាត់ គឺជូនពរបងឲ្យស្រឡាញ់អូនខ្លាំងៗ Ny Ratana អរគុណបងប្រុស Ra Rith សម្រាប់ការច្នៃម៉ូតខ្សែកយ៉ាងស្រស់ស្អាត បងប្អូនចង់បានគ្រឿងអលង្ការច្រើនម៉ូតអាចទាក់ទងហាង Seng Chenda បាន » ៕