កម្សាន្ត ៖ មានមហាជនជាច្រើនពិតជាបានស្គាល់រួចមកហើយពីពិធីការិនីរាងតូចច្រឡឹង ជីមមី បច្ចុប្បន្នពិធីការិនី រូបនេះកំពុងតែមានប្រជាប្រិយភាពខ្លាំង ជីមមី មិនត្រឹមតែជាពិធីការនីម្នាក់ដែលមានសមត្ថភាពនោះទេ នាងក៏ជាពិធីការិនីម្នាក់ដែលមានរូបសម្ផស្សដ៏សែនស្រស់ស្អាតផងដែរ ព្រោះតែអញ្ចឹងហើយទើបធ្វើឲ្យសម្លេងគាំទ្ររបស់ ជីមមី កាន់តែមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។
យ៉ាងណាមិញថ្មីៗនេះ ជីមមី ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីនាងបានបង្ហោះរូបថតបង្អួតសម្រស់ជាច្រើនសន្លឹក រួចភ្ជាប់មកជាមួយនិង Caption ដ៏គួរឲ្យចាប់អារម្មណ៍មួយដែលមានអត្ថន័យបែបនេះថា ៖« ធំៗហើយមិនបាច់ឈ្លោះគ្នា ហែកហួរគ្នាលើបណ្តាញសង្គមទេ វាខាតពេលជីវិត , សម័យនេះអ្នកណារស់នៅមានក្តីសុខជាងអ្នកនោះឈ្នះហើយ ។
កុំតែដោយសារតែរស់នៅអោបភ្លើង មិនអាចធ្វើអោយខ្លួនឯងមានក្តីសុខបាន ដើរនិយាយពិតខ្លះ មិនពិតខ្លះ បង្កាច់បង្ខួចអ្នកដទៃ ទាញគេទំលាក់អោយមកក្តៅក្រហាយដូចយើងដែរទេ ។ ខំប្រឹងរស់នៅប្រើវេលាជីវិតអោយមានក្តីសុខទៅ ផ្តោតលើរឿងផ្ទាល់ខ្លួនគេច្រើនពេក វាអត់ធ្វើអោយជីវិតយើងរីកចំរើនទេ» ៕
សូមទស្សនារូបភាពបង្ហាញរាងរបស់ ជីមមី នៅខាងក្រោមនេះទាំងអស់គ្នា ៖
![](/wp-content/uploads/2022/1/18/media/large/188045/16-01-2022-125.jpg?1642485953)
![](/wp-content/uploads/2022/1/18/media/large/188044/16-01-2022-126.jpg?1642485953)
![](/wp-content/uploads/2022/1/18/media/large/188043/16-01-2022-127.jpg?1642485953)
![](/wp-content/uploads/2022/1/18/media/large/188048/16-01-2022-128.jpg?1642485953)
![](/wp-content/uploads/2022/1/18/media/large/188046/16-01-2022-129.jpg?1642485953)
![](/wp-content/uploads/2022/1/18/media/large/188047/16-01-2022-130.jpg?1642485953)
![](/wp-content/uploads/2022/1/18/media/large/188051/16-01-2022-131.jpg?1642485954)
![](/wp-content/uploads/2022/1/18/media/large/188050/16-01-2022-132.jpg?1642485954)
![](/wp-content/uploads/2022/1/18/media/large/188049/16-01-2022-133.jpg?1642485954)
![](/wp-content/uploads/2022/1/18/media/large/188052/16-01-2022-134.jpg?1642485954)
![](/wp-content/uploads/2022/1/18/media/large/188054/16-01-2022-135.jpg?1642485954)
![](/wp-content/uploads/2022/1/18/media/large/188053/16-01-2022-136.jpg?1642485954)