ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២នេះ រកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន៤២នាក់ ក្នុងនោះករណីនាំចូលចំនួន១២នាក់ និងឆ្លងក្នុងសហគមន៍៣០នាក់ អ្នកជំងឺចំនួន១៨នាក់ជាសះស្បើយ ។
គួរបញ្ជាក់ផងដែរថា មេរោគបំប្លែងថ្មីប្រភេទអូមីក្រុង ត្រូវបានរកឃើញដំបូងទៅលើ ត្រីមានផ្ទៃពោះជាជនជាតិខ្មែរម្នាក់ អាយុ ២៣ឆ្នាំ នៅខេត្តស្វាយរៀង នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២១ គាត់បានធ្វើដំណើត តាមជើងហោះហើរចេញពីប្រទេសហ្គាណា។ ប៉ុន្តែមកទល់ថ្ងៃនេះមិនមានអ្នកឈឺធ្ងន់ និងស្លាប់នោះទេ។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១២០,៩៥៦នាក់, អ្នកជាសះស្បើយសរុបចំនួន១១៧,១៨០នាក់, ស្លាប់សរុបចំនួន៣,០១៥នាក់ ប្រភេទអូមីក្រុងចំនួនជាង ៥០០ ករណី ដោយ ឆ្លងក្នុងសហគមន៍ សរុប ១៥២ ករណី៕