កម្សាន្ត ៖ ជឿជាក់ថាមានប្រិយមិត្តមួយចំនួនពិតជាបានដឹងម្តងរួចហើយថា ប្រហែលជាជិតមួយឆ្នាំហើយដែលតារាសម្តែងប្រុសលោក ស៊ុក សុភា បានប្រកាសលែងលះគ្នាជាមួយនិងភរិយារបស់លោក ហើយតំណឹងមួយនេះបានធ្វើឲ្យមហាជននិងអ្នកគាំទ្ររបស់តារាប្រុសរូបនេះ បានមានការភ្ញាក់ផ្អើលខ្លាំងមែនទែននៅពេលនោះ ។
យ៉ាងណាមិញនៅព្រឹកថ្ងៃទី ២២ ខែ មករា ឆ្នាំ២០២២ នេះស្រាប់តែមហាជននិងអ្នកគាំទ្រលោក ស៊ុក សុភា បានមានការភ្ញាក់ផ្អើលសារជាថ្មី ក្រោយឃើញតារាប្រុសរូបនេះបានបង្ហោះរូបថតពេលកំពុងតែធ្វើការ ខលវិដេអូ តាមឆាត ជាមួយនិងភរិយារបស់ខ្លួន រួចលោក ស៊ុក សោភា បានពោលពាក្យទាំងនេះទៀតថា ៖ «ខូលវីដេអូជាមួយប្រពន្ធខ្លះកុំអោយភ្លេចមុខ ប្រពន្ធខ្ញុំពេលប្ដីខូលនិយាយម្ដងៗ បិតមាត់មិនជិតទេ» ។
ទន្ទឹមនិងនេះដែរក្រោយឃើញបែបនេះហើយ អ្នកលេងហ្វេសប៊ុកពិតជាមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងណាស់ ដែលបានឃើញ អាយដល របស់ខ្លួនជាមួយនិងភរិយាវិលមកស្រឡាញ់គ្នាដូចដើមវិញ ហើយអ្នកគាំទ្រក៏បានជូនពរឲ្យតារាសម្តែងជើងចាស់រូបនេះជាមួយនិងក្រុមគ្រួសារកាន់តែមានសុភមង្គលផងដែរ ៕
សូមទស្សនារូបភាពខាងក្រោម ៖