ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន ៥៥៨នាក់ ក្នុងនោះករណីនាំចូលចំនួនថ្មី ៤នាក់ និងឆ្លងក្នុងសហគមន៍៥៥៤នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន៤២៨នាក់ និងអ្នកស្លាប់១នាក់ មិនបានចាក់វ៉ាក់សាំង ដោយសារជំងឺកូវីដ១៩ ហើយលទ្ធផលត្រូវបានបញ្ជាក់ចេញពីការធ្វើតេស្ត CPR។

គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១២៨,១៣៣នាក់, អ្នកជាសះស្បើយសរុបចំនួន១២១,៥៥៣នាក់, ស្លាប់សរុបចំនួន៣,០២៣នាក់៕
.jpeg?1645598444)
.jpg?1645598460)
គួរបញ្ជាក់ផងដែរថាក្រសួងសុខាភិបាល បានអំពាវនាវ និងលើកទឹកចិត្តដល់ម្ចាស់កម្មវិធី ត្រូវចាត់ចែងឲ្យមានការពិនិត្យ លើបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ និងយកសំណាកធ្វើតេស្ត អ្នកដែលពុំទាន់បានធ្វើតេស្តរហ័ស មុនអនុញ្ញាតឲ្យចូលរួមកម្មវិធី ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី អូមីក្រុង។
.jpg?1645598451)
.jpg?1645598466)
.jpg?1645598470)
អត្ថបទ៖ qi an
ប្រភព៖ MOH