បីខ្ទង់ទៀតហើយ! ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មី ចំនួន៤៦៦នាក់ និងមានអ្នកជាសះស្បើយ ៣២៤នាក់
sithaback
-

ភ្នំពេញ ៖​ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាស ជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ឲ្យបានជ្រាបថា ក្រសួងបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ថ្មី ៤៦៦នាក់ (លទ្ធផលបញ្ជាក់ដោយ PCR)  ។

ជាក់ស្តែងនៅក្នុងផេកផ្លូវការរបស់ក្រសួងសុខាភិបាល បានបញ្ជាក់បន្ថែមដែរថា សេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២៖

-ករណីឆ្លងថ្មី ៤៦៦នាក់ (លទ្ធផលបញ្ជាក់ដោយ PCR)

-ករណីជាសះស្បើយ ៣២៤នាក់

-ករណីស្លា ប់ ៣នាក់ (ក្នុងនេះមិនបានចាក់វ៉ាក់សាំង ១នាក់)