នៅល្ងាចថ្ងៃទី 26 ខែកុម្ភៈ គេហទំព័រព័ត៌មានថៃបានរាយការណ៍ថា នាយកដ្ឋានប៉ូលីស Muang Nonthaburi បានចេញដីកាចាប់ខ្លួនអ្នកទទួលខុសត្រូវលើទូក Tanuphat Lertthaweewit (ហៅក្រៅ Por) ក្នុងការស្លាប់របស់តារាសម្តែងស្រី Tangmo Nida (Tangmo Pattaratida) បានធ្លាក់ចូលទៅក្នុង ទន្លេនៅថ្ងៃទី 24 ខែកុម្ភៈ ដោយបានដាក់ការសង្ស័យទៅលើបុរសជាអ្នកទទួលខុសត្រូវរូបនោះ។


បើតាមសារព័ត៌មានថៃរ័ត្ន លោក Por ត្រូវបានចាប់ខ្លួនក្នុងបញ្ហាចំនួន ៣ គឺ អាជ្ញាប័ណ្ណប្រើប្រាស់ទូកបានផុតកំណត់ ការបើកបរហួសព្រំដែនដែលបានបញ្ជាក់ក្នុងលិខិតអនុញ្ញាត(បើកហួសចម្ងាយដែលបានកំណត់) និងអាកប្បកិរិយាធ្វេសប្រហែស បណ្តាលឲ្យស្លាប់មនុស្សម្នាក់ទៀត។ មិនត្រឹមតែលោក Por ប៉ុណ្ណោះទេ ចំណែកបុរសម្នាក់ទៀតក៏ត្រូវចាប់ខ្លួនដែរគឺលោក Paiboon Treekanchananan (ហៅក្រៅ Robert) ដែលមានបទល្មើសដូចគ្នា។ Robert ត្រូវបានគេកំណត់អត្តសញ្ញាណថាជាអ្នកបើកទូកនៅពេលកើតហេតុ ដែលបណ្តាលឱ្យ Tangmo ធ្លាក់ចូលក្នុងទឹក។


ក្នុងពេលធ្វើបទបង្ហាញដល់ប៉ូលិសលោក Por បានចែករំលែករឿងនៅពេលដ៏រន្ធត់ថាមួយនោះថា ៖ «ពេល Tangmo ធ្លាក់ចូលក្នុងទឹក ខ្ញុំមិនឮអ្វីទេ ព្រោះនាងនៅខាងមុខ ពួកយើងទាំងអស់គ្នាកំពុងតែចាក់ភ្លេងរាំកម្សាន្ដនៅលើទូក សំឡេងទឹករលកបោកខ្លាំង ដែលពិបាកស្ដាប់ឮសម្លេងនានានៅជុំវិញនោះ ម្យ៉ាងទូកធ្វើដំណើរក្នុងល្បឿនយឺត ដោយនៅទីនោះក៏មានទូកសង្គ្រោះដែរ ប៉ុន្តែយើងមិនឃើញមាននរណាម្នាក់ពាក់អាវពោងនោះឡើយ»។


នៅថ្ងៃទី២៦ ខែកុម្ភៈ រដ្ឋបាលដែនសមុទ្រថៃបានចេញសេចក្តីសម្រេចកាត់ទោសលោក Por និង Robert។ យោងតាមសារព័ត៌មានថៃរ័ត្នបានបញ្ជាក់ថា អាជ្ញាប័ណ្ណប្រើប្រាស់ទូកដែលនាង Tangmo និងក្រុមមិត្តភក្ដិជួលជិះលេងតាមដងទន្លេចៅប្រាយ៉ា បានផុតកំណត់ចាប់ពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ហើយរយៈពេលធានារ៉ាប់រងក៏ផុតកំណត់នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ នៃទូកមិនមានប័ណ្ណបើកបរទាល់តែសោះ។





ប្រែសម្រួល៖ qi an
ប្រភព៖ kenh14.vn