ដូចដែលបងប្អូនជាច្រើនបានជ្រាបហើយថា តារាចម្រៀងជើងចាស់ លោក យ៉ែម សំអូន បានប្រកាសលើបណ្តាញសង្គមហ្វេសប៊ុក ដោយបានព្រលយពាក្យថា "សព្វថ្ងៃនេះ ខ្ញុំមានអារម្មណ៍ថា ដូចជាហត់ នឿយណាយ ធុញនឹងការងារសិល្បៈ ដែលមានតែការច្រណែន និន្ទាគ្នា ប្រើមនោសញ្ជេតនា រាប់អានគ្នារបៀប ក្លែងក្លាយ ប៉ុន្តែសំដែងធ្វើដូចមែនទែន,,,,ហុឺ ពេលខ្លះខ្ញុំជួប ខ្ញុំឃើញ ខ្ញុំដឹង ទាំងអស់ប៉ុន្តែត្រូវធ្វើដូច មិនដឹង មិនឃើញ ហើយលួចសរសើរនៅខាងសម្ដែងយកមុខរបស់គេ សុំសួរមួយសម្រាប់ បងប្អូនប្អូន Fan អ្នកគាំទ្ររ ទាំងអស់គ្នា បើថ្ងៃណាមួយ ខ្ញុំឈប់ ហើយដើរចេញពីពិភពសិល្បៈក្លែងក្លាយនេះ តើអ្នកទាំងអស់គ្នាស្ដាយខ្ញុំទេ? សូមជួយប្រាប់ខ្ញុំផង,,,,,,, នេះជាអារម្មណ៍ពិតរបស់ខ្ញុំ។






ក្រោយពីបានឃើញសំណេរ ដែលលោក យ៉ែម សំអូន បានបង្ហោះខាងលើហើយ ធ្វើឲ្យលោក សេន រ៉ានុត បានបង្ហោះសារយ៉ាងចាក់ដោតថា "ដូច្ចេះហេីយទេីបខ្ញុំលាលែង តែច្រៀងលេងម្តងម្កាលបានហេីយ"។ បន្ទាប់ពីបានឃើញការបង្ហោះសាររបស់លោក សេន រ៉ានុត ដោយភ្ជាប់ជាមួយសារផងដែរ តារាចម្រៀងប្រុស ប្រចាំផលិតកម្មរស្មីហង្សមាស លោក ណុប ប៉ាយ៉ារិទ្ធ ក៏បានចូលមកខមិនបែបនេះថា ៖





យោបល់ពីខ្ញុំមួយនុត នុតត្រូវជឿជាក់លើខ្លួនឯងមុនគេ នុតត្រូវច្បាស់និងត្រូវទទួលយកថាខ្លួនយើងជាមនុស្សបែបណា? បើយើងច្បាស់ថាយើងមិនបានសាងការឈឺចាប់ ធ្វើខុសទៅលើនណាម្នាក់សូមនុតកុំខ្វល់ ដកកង្វល់ ដកសម្ពាធចេញពីខ្លួនយើងអោយអស់ រក្សាចិត្ត គំនិតទុកគិតរឿងល្អៗ រក្សាជីវិតដ៏មានតម្លៃរបស់យើងធ្វើអ្វីៗសម្រាប់ខ្លួនឯងនិងមនុស្សដែលគាត់ោ្តល់ការស្រលាញ់រាប់អានពិតដល់យើង ។ សូមកុំខ្វល់និងគេស្រលាញ់យើងឬអត់ ស្រលាញ់ស្មោះឬអត់ សំខាន់យើងបានអោយការស្រលាញ់ទៅគេឬនៅ បើបានះោយទៅគេហើយ គេទទួលមិនទទួលយក ជាបុណ្យគេ បង្ខំមិនបាន គេមិនមានបុណ្យនិងទទួលយកការស្រលាញ់ពីយើង ។ ដូច្នេះសូមកុំគិត ។ រឿងសិល្បៈដូចគ្នា យើងធ្វើសម្រាប់អ្នកស្រលាញ់និងគាំទ្រយើង អ្នកដែលមិនពេញចិត្តយើង កុំខ្វល់ ព្រោះគេបានជាមិនពេញចិត្តហើយធ្វើដល់ស្លាប់នៅតែមិនពេញចិត្តគេដដែល រំលងទៅ ។







លោក ណុប ប៉ាយ៉ារិទ្ធ បានបន្ថែមទៀតថា " មិត្តភាពក្តី យើងអាចចូលទៅនៅក្នុងចិត្តគេបាន តែមានតែអ្នកដែលស្រលាញ់រាប់អានយើងទរទើបព្រមមកនៅក្នុងចិត្តយើង ដូច្នេះអ្នកដែលគាត់មិនចង់រាប់អាន រំលងទៅ កុំអោយគាត់ពិបាកតឹងចិត្តនុងសម្តែងជាមួយយើង មកពីយើងនៅតែទៅជិតគាត់ នៅតែទំនាក់ទំនងជាមួយគាត់ទើបគាត់តឹងចិត្តនិងសម្តែងជាមួយយើង បើយើងកុំទៅមានទំនាក់ទំនងជាមួយ គាត់សម្តែងអោយអ្នកណាមើល? នុតជឿខ្ញុំ១ថា មនុស្សយើងពិបាកណាស់កាលបើគេមិនបង្ហាញពីចិត្តគំនិតគេអោយយើងដឹង ចុះបើគេបង្ហាញអោយយើងដឹងហើយ នៅពិបាកអីទៀត ? បើដឹងថាគេសម្តែងជាមួយ មិនល្អជាមួយហើយនៅគិតអីទៀត យើងដើរតាមក្រោយគេតើ ៕



















