ក្រោយពីដំណឹងមរណភាពរបស់ Beam ដែលជាមិត្ដជិតស្និទ្ធ ស្រាប់តែ August បានត្រឹមនិយាយពោលពាក្យទាំងក្ដុកក្ដួលបែបនេះថា …
Sophea
-

ដំណឹង​មរណភាព​របស់​ "Beam Papangkorn" ដែលជាតារា​សម្ដែង​វ័យ​ជំទង់ថៃ​ដ៏​ល្បី​ម្នាក់​ប្រចាំកម្មវិធី Netflix បានធ្វើការទទួលនូវមរណភាពភ្លាមៗ នៅក្នុងបន្ទប់គេង ក្រោយពីក្រុមគ្រួសារប្រទះឃើញតារាប្រុសរូបនេះដេកលង់លក់មិនដឹងខ្លួន បើទោះបីជាប្រឹងធ្វើការដាស់យ៉ាងណាក៏មិនភ្ញាក់ ទើបធ្វើការដឹកទៅមន្ទីរពេទ្យ ប៉ុន្ដែនៅតែមិនអាចធ្វើការសង្គ្រោះបាន ក្រោយពីតារាប្រុសរូបនេះបានផុតដង្ហើមអស់រយះពេលជាច្រើនម៉ោងទៅហើយ។   

យ៉ាងណាមិញនៅក្នុងពេលថ្មីៗនេះ “August Wachirawit ” ដែលជាតារាសម្តែងដ៏ល្បី និងជាមិត្តជិតដិតរបស់  “Beam Papangkorn” ក៏បានបង្ហោះសារកាន់ទុក្ខ ដោយបញ្ជាក់ថា “ខ្ញុំនៅតែមិនចង់ជឿថាវាជារឿងដែលកើតឡើងពិតទេ អ្នកគឺជាមិត្តដ៏ល្អម្នាក់ មិត្តគ្រប់គ្នានឹងស្រលាញ់ និងនឹកអ្នកជារៀងរហូត #beamappangkorn @thebeamisher"។ 

ជាងនេះ ផងដែរ  "August Wachirawit" ក៏បានបង្ហោះនូវអនុស្សាវរីយ៍មួយទៀតថា "ពួកយើងកើតនៅថ្ងៃតែមួយ 31/08/1995 ហើយយើងបានស្គាល់គ្នាតាំងពីរៀននៅវិទ្យាល័យ រហូតដល់ធំឡើង និងធ្វើការជាមួយគ្នា ចំណង់ចំណូលចិត្ដដូចគ្នា អ្នកតែងតែជាទីប្រឹក្សាដ៏ល្អ ដែលអាចឱ្យខ្ញុំស្វែងរកបាន 24/7 មិនថាពេលណាខ្ញុំអាចខលទៅរកអ្នកបានគ្រប់ពេលវេលា អ្នកជាមិត្ដដែលមិនមានភាពប្រួលប្រែ ទាំងនេះជាអនុស្សាវរីយ៍របស់ពួកយើង  R.I.P #Beamappangkorn @thebeamisher"។