គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ SIDE HUSTLE បានចូលរួមក្នុងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយនិងក្រុមហ៊ុនStrong Hold (Trustee) !នៃវិស័យហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា…
ស៊ីហៀង
-

ភ្នំពេញ ៖ ក្នុងឱកាសនេះផងដែល ធនាគារជាតិនៃកម្ពុជា (NBC, National Bank Of Cambodia) បានផ្តល់អាជ្ញាបណ្ណប្រកបអាជីវកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាផ្លូវការជូនទៅដល់គ្រឹះស្ថាន SIDE HUSTLE MICROFINANCE PLC (ហៅកាត់ថា SIDE HUSTLE MFI) ដែលអនុញ្ញាតឲ្យគ្រឹះស្ថានធ្វើប្រតិបត្តិការមីក្រូហិរញ្ញវត្ថុ, កម្ចីមានទ្រព្យធានា, ចរាចររូបិយប័ណ្ណ និងផ្តល់សិទ្ធអាជីវកម្មផ្តាច់មុខជាដើម។

ទន្ទឹមនិងនេះ គ្រឹះស្ថានបានប្រកាសជូនដំណឹងស្តីពីសម្ព័ន្ធភាពនៃយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនStronghold Trustee (ហៅកាត់ថា Stronghold) ហើយបានចុះហត្ថលេខាលើគម្រោងនៃកិច្ចសហប្រតិបត្តិការដែលមានរយៈពេល 3 ឆ្នាំក្នុងចំនួនទឹកប្រាក់ ៣០ លានដុល្លារអាមេរិក ដែលបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យទីផ្សារប្រទេសកម្ពុជាកាន់តែមានការរីកដុះដាលឈានទៅមុន។

[នៅក្នុងវិស័យឧស្សាហកម្ម, វិស័យអប់រំ, រាជរដ្ឋាភិបាល និងគ្រប់បណ្តាលមជ្ឈដ្ឋានទាំងអស់នៃតៃវ៉ាន់ - កម្ពុជា បានសម្តែងការបញ្ជាក់និងជូនពរផងដែរ]

នៅក្នុងពិធីចុះហត្ថលេខាថ្ងៃនេះបានប្រព្រឹត្តទៅយ៉ាងអធិកអធម ដោយគ្រប់វិស័យឧស្សាហកម្ម, វិស័យអប់រំ, រាជរដ្ឋាភិបាល និងគ្រប់បណ្តាលមជ្ឈដ្ឋានទាំងអស់នៃតៃវ៉ាន់ - កម្ពុជា បានចូលរួមថ្លែងការអបអរសាទរនិងជូនពរផងដែរ។ ប្រធានគណៈកម្មការនិយតកម្មមូលបត្រកម្ពុជា, រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងសមាជិកសភាបានសម្តែងនូវពាក្យជូនពររបស់ពួកគេដោយផ្ទាល់តាមរយៈវីដេអូអនឡាញតាមរយៈប្រព័ន្ធអ៊ីនធឺណិត។

សម្ព័ន្ធភាពរវាងក្រុមហ៊ុនទាំងពីរក៏ជាកិច្ចសហការគោលនយោបាយឆ្លងក្រសួងលើកដំបូងរបស់កម្ពុជាផងដែរ។ ការស្វាគមន៍ពីមន្ត្រីគ្រប់ជាន់ថ្នាក់ក៏តំណាងឱ្យការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជាក្នុងការប្រែក្លាយវិស័យហិរញ្ញវត្ថុ និងឌីជីថលសហគ្រាសហិរញ្ញវត្ថុផងដែរ ដែលធ្វើឱ្យវិស័យនេះនឹងក្លាយជាស្នូលនៃការស្តារសេដ្ឋកិច្ចជាតិ និងមានភាពងាយស្រួលក្នុងការវិនិយោគជាថ្មី។

Side Hustle MFI គឺជាអាជីវកម្មដែលគ្របដណ្តប់ទៅលើវិស័យមីក្រូហិរញ្ញវត្ថុដែលផ្តល់ប្រាក់កម្ចីសម្រាប់អាជីវកម្មមានការប្រាក់ទាប, កម្ចីមានទ្រព្យធានា, កម្ចីអាជីវកម្មខ្នាតតូច, កម្ចីសហគ្រិនវ័យក្មេងជាដើម ហើយនឹងបន្តរួមបញ្ចូលគ្នានូវសេវាកម្មនិងបច្ចេកវិទ្យាហិរញ្ញវត្ថុឌីជីថល។ ឧទាហរណ៍៖ តាមរយៈការវិភាគទិន្នន័យ ការផ្ទៀងផ្ទាត់ប្រាក់កម្ចី ឬការផ្តល់ប្រាក់កម្ចីតាមប្រព័ន្ធឌីជីថល, កាត់បន្ថយថ្លៃចំណាយប្រតិបត្តិការ, ហើយបានកែប្រែរចនាសម្ព័ន្ធហិរញ្ញវត្ថុក្នុងស្រុកដែលមានការគ្រប់គ្រងដោយធនាគារបែបប្រពៃណី, ការសម្រេចបាននូវការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុ និងសេវាកម្មហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត, ការផ្គត់ផ្គង់អាជីវកម្មក្នុងស្រុក, ហើយជាជម្រើសសេវាកម្មហិរញ្ញវត្ថុដែលមានការបត់បែនបានកាន់តែច្រើនសម្រាប់អ្នកជំនួញបរទេស និងតៃវ៉ាន់។

【បច្ចេកវិទ្យាជឿនលឿន x ទំនុកចិត្តកាន់តែខ្ពស់, Side Hustle MFI បានបង្កើតសម្ព័ន្ធភាពក្លាយជាដៃគូរសហការជាមួយនិង Stronghold]


ដើម្បីពង្រឹងសមត្ថភាពនៃការប្រកួតប្រជែងអោយបានមួយកម្រិតទៀត បន្ទាប់ពីការសម្ពោធរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Side Hustle MFI។ ភ្លាមៗជាមួយគ្នានេះផងដែល ក៏បានបង្កើតសម្ព័ន្ធភាពយុទ្ធសាស្ត្រជាមួយនឹងក្រុមហ៊ុន Stronghold ដែលជាស្ថាប័នផ្តល់ទំនុកចិត្តដំបូងគេក្នុងប្រទេសកម្ពុជា ដោយបានចុះហត្ថលេខាលើគម្រោងការដែលមានទំនុកចិត្តជាមួយនិងនាយកគ្រប់គ្រងស្ថាបត្យកម្ម ចំនួន 30 លានដុល្លារក្នុងរយៈពេល 3 ឆ្នាំ។ លើសពីនេះទៅទៀតក៏បានជួយអ្នកវិនិយោគដោះស្រាយបញ្ហាដែលជនបរទេសមិនអាចកាន់កាប់ដីធ្លី និងទទួលបានអត្ថប្រយោជន៍អតិបរិមាពីការវិនិយោគ។

នៅពេលអនាគត ក្រុមហ៊ុន Stronghold នឹងទទួលខុសត្រូវចំពោះទំនុកចិត្តលើការគ្រប់គ្រងទ្រព្យសម្បត្តិដីធ្លី។ Side Hustle MFI ជួយអោយអតិថិជនមានទំនុកចិត្តជាមួយការអភិវឌ្ឍន៍ដីធ្លី ដោយផ្តល់ប្រាក់កម្ចី, ពិនិត្យតាមដានការអនុវត្តចំពោះផែនការអភិវឌ្ឍន៍, ទាក់ទងនឹងរចនាសម្ព័ន្ធហិរញ្ញវត្ថុបែបប្រពៃណី, មិនត្រឹមតែភាគីម្ចាស់ដី, ភាគីម្ចាស់ដើមទុន ហើយចំពោះអ្នកអភិវឌ្ឍន៍កាន់តែអាចធានាបាននូវលទ្ធផល និងអត្ថប្រយោជន៍នៃការវិនិយោគ៕