នាឱកាសនៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ គេសង្កេតឃើញថា មានបងប្អូនខ្មែរយើងជាច្រើនក៏បាននាំគ្នារៀបចំរណ្ដាប់ផ្លែឈើនាំចំណីត្រៀមសែនទទួលទេវតាឆ្នាំថ្មី ឆ្នាំ 2022 ដើម្បីត្រៀមទទួលលាភសំណាង និងទទួលពរជ័យ នាឱកាសក្នុងឆ្នាំថ្មីផងដែរ។ ដែលនៅក្នុងនោះ ពិធីបុណ្យចូលឆ្នាំមានរយះពេល3ថ្ងៃ ដោយចាប់ពីថ្ងៃទី 14 ខែមេសាដល់ថ្ងៃទី 16ខែមេសា។
យ៉ាងណាមិញនៅក្នុងនោះពិធីបុណ្យចូលឆ្នាំ ប្រព្រឹត្ដទៅមានរយះពេល៣ថ្ងៃ ក៏បានខិតមកជិតថ្ងៃបញ្ចប់ទៅហើយនាថ្ងៃទី 16ខែមេសានេះ ។ ជាងនេះគេសង្កេតឃើញថានាឱកាសបុណ្យចូលឆ្នាំ ប្រជាជនកម្ពុជាជាច្រើនបាននាំគ្នាឆ្ពោះធ្វើទៅកាន់ទីរមនីយដ្ឋាន ទីវត្ដអារាមផ្សេងៗនិងតាមបណ្ដាខេត្ដនានាផងដែរ។ មិនតែប៉ុណ្ណោះ ភ្ញៀវទេសចរណ៍ជាតិនិងអន្ដរជាតិមានទឹកមុខសប្បាយរីករាយជាខ្លាំងនៅក្នុងការលេងល្បែងកម្សាន្ដប្រជាប្រិយនានា នៅតាមទីតំបន់នៃគោលដៅរៀងៗខ្លួន។
យ៉ាងណាមិញនៅឯខេត្ដសៀមរាបវិញ គេសង្កេតឃើញថាពិតជាសប្បាយអស្ចារ្យជាខ្លាំង ដែលមានការចូលរួមពីសំណាក់ភ្ញៀវជាតិជាពិសេសភ្ញៀវអន្ដរជាតិនៅក្នុងការលេងល្បែងកម្សាន្ដ ដោយមិនប្រកាន់និងរើសអើងនោះឡើយ ដែលនេះសបញ្ជាក់ពីទឹកចិត្ដនិងភាពរួសរាយរាក់ទាក់នៃប្រជាជនកម្ពុជា ក្នុងការស្វាគមន៍ភ្ញៀវបរទេសឱ្យចូលមកចូលរួមអបអរសារទរនាឱកាសនៃពិធីបុណ្យចូលឆ្នាំជាមួយគ្នាផងដែរ។
នេះបើយោងតាមគណនីលោក Yeang Vandy បានធ្វើការរៀបរាប់ដោយបានធ្វើការសាកសួរផ្ទាល់បាននិយាយថា " ជនបរទេស មួយក្រុមនេះ មកពីប្រទេសអង់គ្លេស បានសរសើរថា ចូលឆ្នាំថ្មីនៅស្រុកខ្មែរសប្បាយរីករាយខ្លាំងណាស់ ។ គាត់បានប្រៀបធៀបជាមួយពិធីចូលឆ្នាំរបស់គាត់ថា គ្រប់គ្នាមិនបានសប្បាយចឹង នាំគ្នាអង្គុយចាំមើលតែម៉ោង ហើយរាប់ថតក្រោយ ១ ២ ៣ បន្ទាប់ពិរាប់រួចហើយក៏ចប់កម្មវិធី ទៅផ្ទះដេករៀងខ្លួន ។ គាត់ថាឆ្នាំក្រោយនាំមិត្តភក្រគាត់មកលេងជាមួយគាត់ដែរ"។