កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ មានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនសន្ធឹកសន្ធាប់ បានបង្ហាញការសោកស្តាយ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះក្រុមគ្រួសារនៃ ស ព តារាចម្រៀង original Song ជា សុជាតិ ដែលបានបា ត់ ប ង់ មនុស្សជាទីស្រឡាញ់ នោះគឺជាអ្នកម្តាយរបស់លោក។
ក្រោយពេលឃើញរូបលោកបានប្តូរប្រូហ្វាល់កាន់ទុក្ខ ធ្វើឲ្យមហាជន ក៏ដូចជាហ្វេនៗរបស់លោកផ្ទាល់ពិតជាមានការសោកស្តាយជាខ្លាំង ក្រោយពេលទទួលដំណឹងថា អ្នកម្តាយរបស់លោក បានចែកឋាន កាលពីវេលាម៉ោង ៦និង ៥០នាទី ។ បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ក្មេងខ្មែរ បានបង្ហោះសារឲ្យដឹងថា "ម៉ាក់របស់សុជាតិ គាត់បានចែកឋាន កាលពីល្ងាចម៉ោង 6:50 នាទី ថ្ងៃនេះ"។
ទន្ទឹមនឹងនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ជា សុជាតិ បានបង្ហោះសារទាំងទឹកភ្នែកថា "ម៉ាក់ទៅបានសុខហេីយ។ អ្នកម្តាយជាទីស្រលាញ់ អ៉ឹង សុខភាតរះ (អ្នកគ្រូពេទ្យជ៉ំរ៉ំ) បានទទួលមរណះ ភាពនៅល្ងាចម៉ោង ៦.៥០នាទី សូមវិញ្ញាណក្ខន្ធអ្នកម្តាយទៅកាន់សុគតិភព"៕