ក្រោយពេលឃ្លាតឆ្ងាយពីសិល្បៈជាច្រើនឆ្នាំមក អតីតតារាសម្តែងប្រុសដ៏មានឈ្មោះល្បីល្បាញ លោក ស៊ុក សុភា នៅតែមានប្រជាប្រិយភាព និងមានអ្នកនៅតែតាមដាន ចង់ដឹងពីជីវិតឯកជនរបស់លោក និងក្រុមគ្រួសារ ចង់ឃើញរូបភាពល្អៗ និង ស្វីតៗរបស់លោកជាមួយក្រុមគ្រួសារ។
ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់អតីតតារាសម្តែងប្រុសរូបនេះ ក៏បានបង្ហោះរូបភាព របស់តារាសម្តែងជើងមួយរូប ពោលគឺលោក ពុក រិទ្ធ សារី ដែលសព្វថ្ងៃនេះ រូបលោកកំពុងតែធ្លាក់ខ្លួនមានជំងឺ សម្រាកព្យាបាលនៅមន្ទីពេទ្យខេត្តបាត់ដំបង ។
នៅក្នុងគណនីហ្វេសប៊ុករបស់លោក ស៊ុក សោភា បានបង្ហោះសារជូនដំណឹងដល់ពុកម៉ែ បងប្អូន ពិសេស គឺអ្នកសិល្បៈផ្ទាល់ដែលមានបំណងចង់ជួយជាថវិកាដល់ លោក រិទ្ធ សារី ក៏អាចចូលរួមបរិច្ចាគថវិកា តាមរយៈគណនីខាងក្រោមនេះបាន ដោយនេះគឺជាគណនី របស់លោក ស៊ុក សុភា ផ្ទាល់។
លោក ស៊ុក សុភា បានបង្ហោះសារថា"តារាភាពយន្ដជេីងចាស់ដ៏ល្បី លោកពុក រិទ្ធ សារី សព្វថ្ងៃមានអាយុ80ជាងឆ្នាំ ហេីយលោកពុកកំពុងមានជំងឺសម្រាកព្យាបាលនៅមន្ទីពេទ្យខេត្តបាត់ដំបង ហេីយនៅពេលនេះលោកពុកអស់លទ្ធភាពក្នុងការព្យាបាលជំងឺ ហេីយលោកពុកសុំមកសម្រាកនៅផ្ទះវិញ អាណិតលោកពុកណាស់លោកអេីយ។
លោកបានបន្តទៀតថា "ខ្ញុំបាទនឹងភរិយាព្រមទាំងកូនៗ បានជូនថវិការលោកពុកខ្លះដែរ ហេីយប្រសិនបេីបងប្អូនចង់ចូលរួមជាថវិការជូនគាត់អាចទាក់ទងមកខ្ញុំបាទបាន ។ ជួយShareផងបងប្អូន អាណិតលោកពុកណាស់ ឪពុកយេីងឪពុកគេ ។ ជូនពរលោកពុកសុខភាពល្អបរិបូរណ៍ ។ ABA Account Number 500464678 Name Souk Sorphea"៕