កាលពីពេលថ្មីៗនេះ តារាសម្ដែងស្រីថៃ នាង Amy Klinpratum ត្រូវបានប្ដីវ័យក្មេងរបស់នាងលោក Zee Siwat បានធ្វើការរៀបចំកម្មវិធីខួបកំណើតយ៉ាងអធិកអធមជូននាង ព្រមទាំងមានការចូលរួមពីមិត្ដភិក្ដនៅក្នុងវិស័យសិល្បៈជាច្រើន ដែលបរិយាកាសមើលទៅពិតជាសប្បាយរីករាយ និងមានសុភមង្គលជាខ្លាំង។
ក្នុងព្រឹត្តិការណ៍នេះ Amy ក៏បានធ្វើការតុបតែងខ្លួន ក្នុងសម្លៀកបំពាក់រ៉ូបយ៉ាងប្រណិត រួមជាមួយនឹងការផាត់មុខមាត់ និងការធ្វើសក់ជាដើម ដែលមើលទៅសម្រស់របស់នាងពិតជាមានភាពស្រស់ស្អាត ស៊ីចស៊ី ខ្លាំង មិនដូចទៅនឹងអាយុរបស់នាងសោះឡើយ ព្រោះតែសម្រស់របស់នាងនៅតែមានភាពក្មេងជាងវ័យដដែល ដែលធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង និងធ្វើការសរសើរនាងមិនដាច់ពីមាត់នោះឡើយ។
នៅក្នុងនោះដែរ Amy ក៏បានបង្ហោះរូបភាព រួមជាមួយនឹងការសរសេរក្នុងចិត្តក្នុងវ័យ៤០ឆ្នាំថា «ឆ្នាំនេះ ចូលលេខ៤ ពេញប៉ិបតែម្ដង មានអារម្មណ៍ថានាង កាន់តែមានភាពចាស់ឡើងៗ ហើយនៅពេលនេះគឺមានអារម្មណ៍ថាសប្បាយចិត្ដជាខ្លាំងព្រោះ ក្នុងរយះពេល៤០ឆ្នាំមកនេះ នាងមានចំណុចជាច្រើនដែលខ្លួនបានឆ្លងកាត់ ខ្ញុំរីករាយដែលមានមិត្តភ័ក្តិ ក្រុមគ្រួសារដែលស្រលាញ់ និងស្មោះជាមួយពួកយើងបែបនេះ។ខ្ញុំមានអារម្មណ៍ថាសំណាងណាស់ដែលបាននៅជុំវិញខ្លួនរបស់នាងជួបដោយមនុស្សល្អៗ…”។