ដំណឹងល្អ ពេលនេះ ឪពុក Elon Musk ធ្វើការបរិច្ចាគមេជីវិតឈ្មោល របស់ខ្លួនដល់អ្នកដែលចង់បាន ដើម្បីបង្កើតនូវ...
Sophea
-

នៅក្នុងបទសម្ភាសន៍មួយដែលចេញផ្សាយដោយ កាសែតឥណ្ឌា hindustantimes បាននិយាយថា លោក Errol Musk  មានគម្រោងនៅក្នុងការបរិច្ចាគមេជីវិតឈ្មោលរបស់គាត់ដែលឬទេ? ដោយនៅក្នុងនោះដែរបុរស អាយុ ៧៦ ឆ្នាំរូបនេះ ដែលត្រូវបានគេស្គាល់ថាជា ឪពុករបស់មហាសេដ្ឋី Elon Musk បាននិយាយថា "មែនហើយហេតុអ្វីមិនខ្ញុំមិនអាច ខ្ញុំនឹងបរិច្ចាគប្រសិនបើនរណាម្នាក់ត្រូវការ ?"


យ៉ាងណាមិញ ឪពុករបស់ Elon Musk លោក Errol Musk អាយុ 76 ឆ្នាំដែលថ្មីៗនេះបានផ្សព្វផ្សាយជាសាធារណៈនូវព័ត៌មានអំពីការដែលរូបលោកមានកូនសម្ងាត់ ជាមួយនឹងកូនស្រីចុង ដែលបានកើតក្នុងឆ្នាំ 2019 របស់គាត់បានអះអាងថាគាត់ត្រូវបានគេស្នើសុំឱ្យបរិច្ចាគមេជីវិតឈ្មោលដើម្បីបង្កើត Elons ជំនាន់ថ្មី ។ 


សារព័ត៌មាន The Sun បានធ្វើការរាយការណ៍ថា "មានក្រុមហ៊ុនមួយនៅប្រទេសកូឡុំប៊ីដែលចង់ឱ្យ បុរសខាងលើនេះ ធ្វើការបរិច្ចាគមេជីវិតឈ្មោល ដល់ស្ត្រីជនជាតិកូឡុំប៊ី នៅក្នុងការបង្កកំណើត ជាមួយនឹងមេជីវិតឈ្មោលរបស់លោក ដើម្បីធ្វើឱ្យមានការបង្កើតនូវElon Musk ថ្មីៗជាច្រើន ជាងនេះ អ្នកទទួលយកសេវាមួយនេះ មិនត្រូវបានបង់ថ្លៃសេវានោះឡើយ មិនតែប៉ុណ្ណោះ ពួកគេអាចទទួលបានអត្ថប្រយោជន៍ផ្សេងៗទៀតជាច្រើន។


មុននេះ ខណៈដែលលោក Errol Musk បានបញ្ជាក់អំពីស្នេហាសម្ងាត់ជាមួយកូនស្រីចុង បស់គាត់ឈ្មោះ Jana លោក Errol បាននិយាយថា "រឿងតែមួយគត់ដែលយើងមាននៅលើផែនដីគឺដើម្បីបន្តពូជ" ។