ក្មេងទំនើងថតវីដេអូបង្ហាញអាវុធកាន់ដាវ បញ្ចេញក្បួនយុទ្ធវិធីបង្អួតដៃរគូរម្ខាងទៀតតាម tik tok ត្រូវបានយកមកវាស់កម្ពស់..
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃសៅទី២៤ ខែឧសភា កំលាំងនគរបាលបានឃាត់មុខសញ្ញាខាងលេីដែលមានឈ្មោះ អូន រ៉ុង ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិប្រសព្វជុំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បញ្ជូនមក អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដេីម្បីសាកសួរនិងចំណាត់ការនីតិវិធី។

នៅចំពោះសមត្ថកិច្ចក្មេងទំនើងខាងលើបានទទួលស្គាល់ថាពិតជាបានធ្វេីសកម្មភាពថតវីដេអូ កាន់ដាវនិងសម្ដែងក្បាច់តាមចង្វាក់វិជ្ជាគុនដូចវីដេអូភាគចិន រួចបង្ហោះលើគណនីTik Tok របស់ខ្លួនឈ្មោះ Kakavកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ពិតប្រាដកមែន គោលបំណងចង់បង្អួតដល់ដៃរគូរម្ខាងទៀតត្រៀមលក្ខណៈកុំព្រហេីន។
បច្ចុប្បន្ន មុខសញ្ញាក្មេងទំនេីងរួមជាមួយវត្ថុតាងដាវ ទូរស័ព្ទ ជំនាញបានកសាងសំណុំបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌខេត្ដ ចាត់ការតាមនីតិវិធី៕



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។