គ្រប់គ្នាប្រាកដជាបានស្គាល់រួចមកហើយថា កាលពីប៉ុន្មានថ្ងៃមុននេះ តារាសម្តែងសាច់សខ្ចីដូចបណ្តូលចេក និង ត្រូវជាប្អូនបង្កើតរបស់អ្នកនាង ចោម ច័ន្ទ គឺ អ្នកនាង ដេននី ក្វាន់ បានបង្ហោះសារយ៉ាងរំភើបក្នុងចិត្តឥតឧបមា ដែលបង្កើតបានកូនស្រីម្នាក់ ដ៏គួរឲ្យក្នាញ់ កាលពីថ្ងៃទី ៨ ខែសីហា ឆ្នាំ២០២២ ថ្មីៗនេះ។
អ្នកនាង ដេននី ក្វាន់ ពិតជាមានអារម្មណ៍រំភើបក្នុងចិត្តជាពន់ពេក ដែលបានសម្រាលកូនស្រី មានសុវត្ថិភាពទាំងម្តាយ ទាំងកូន ហើយមានសុខភាពថែមទៀតផង។ គ្រាន់តែបានឃើញមុខកូនស្រីភ្លាម ដេននី ក្វាន់ សប្បាយចិត្តឥតឧបមា ជាមួយនឹងទឹកមុខយ៉ាងស្រស់ញញឹម ពីសំណាក់លោកពុក។
បើងាកមកមើល លោក ចឹក ឡេង ដែលត្រូវជាស្វាមី របស់អ្នកនាង ដេននី ក្វាន់ វិញ ក៏បង្ហាញការសប្បាយចិត្តផងដែរ ពេលដែលបានឃើញមុខកូនស្រីជាទីស្រឡាញ់របស់ខ្លួន ស្រស់ស្អាតកាត់ទៅម្តាយ ទាំងមុខ មាត់ ទៅស្រស់ស្អាតខ្លាំងណាស់ ។ លោក ចឹក ឡេង បានបង្ហោះសារថា "កូនពៅប្រចាំជីវិត" ។
ជាមួយគ្នានោះផងដែរ កាលពីថ្ងៃម្សិលមិញនេះ លោកក៏បានបង្ហោះរូបភាពជាមួយភរិយា នៅក្នុងមន្ទីរពេទ្យ ក្នុងដៃបីកូនស្រី ជាទីស្រឡាញ់ ដោយទឹកមុខញញឹម សែនស្រស់ ដោយបានថតជាមួយភរិយា និងកូនស្រីជុំគ្នា ដែលទាំងអស់នេះ បានបង្ហាញពីក្តីសុខរបស់មនុស្សប្រុស ពេលបានមើលថែភរិយា និងកូនស្រី ដោយផ្ទាល់ដៃ។ លោក ក៏បានបង្ហោះសារថា "ពេញបេះដូង" ។