តារាចម្រៀងស្រីល្បីឈ្មោះ អ្នកនាង ពេជ្រ សោភា ដែលពុកម៉ែជាច្រើនបានស្គាល់តាមរយៈ បទចម្រៀងជាច្រើន កន្លងមក ហើយក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ព្រោះតែក្តីស្រឡាញ់ និងការគាំទ្រ នេះហើយទើបធ្វើឲ្យតារាចម្រៀងស្រី រូបនេះ អាចបន្តអាជីពមួយនេះ អស់រយៈជិត២០ឆ្នាំ។
តារាចម្រៀងស្រី ពេជ្រ សោភា នៅតែបន្តឈរជើងលើវិស័យសិល្បៈមួយនេះ បើសិនជា បងប្អូនតែស្រឡាញ់ លើរូបអ្នកនាង រហូតទៅ។ បច្ចុប្បន្ននេះ ក្រៅពីអាជីពជាតារាចម្រៀងស្រីដ៏ល្បីឈ្មោះហើយនោះ អ្នកនាង ក៏មានមុខរបរជាអ្នកលក់ផលិតផលលើអនឡាញ ផងដែរ។
ជាក់ស្តែងនៅថ្ងៃនេះ អ្នកនាង បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក ធ្វើឲ្យអ្នកគាំទ្រ ពិតជាមានការពេញចិត្ត ជាខ្លាំង។ អ្នកនាង ពេជ្រ សោភា បានបង្ហោះសារថា "មនុស្សយើងកើតមកគឺមានបា បរួចទៅហើយ ជឿទេរស់រាល់ថ្ងៃជីវិតអ្នកជួបរឿងមិនចេះចប់ចិត្តមិនស្ង ប់ មានលុយ មានឡាន មានផ្ទះ មានឈ្មោះល្បី តែក៏មានការឈឺចាប់មកជាមួយរាល់ថ្ងៃ យំ រាល់ថ្ងៃ សំរាប់ខ្ញុំកាឈឺ ចា ប់កាលមុនខ្ញុំលែ ងមា នហើយ សុខសាន្តផ្លូវចិត្ត អ្នកមិនបា ច់ច ង់ឈ្នះ ណាទេ សុំត្រឹមឈ្នះចិត្តខ្លួនឯងសិន"។