ព្រះនាងតូច នរោត្តម ជេនណា ត្រូវបានមហាជនជាច្រើន ពិតជាស្រឡាញ់នូវភាពរួសរាយ និង ស្នាមញញឹម ដ៏ស្រស់ស្អាត ព្រះភ័ក្រ្តស្រទន់ ពិសេស គឺស្រឡាញ់ទៅលើទេពកោសល្យ សិល្បៈ ដែលព្រះនាងម្ចាស់ បានបង្ហាញ មិនថា ទម្រង់បែបប្រពៃណី ឬ បែបសម័យនោះទេ គឺ បានល្អខ្លាំងណាស់។
បើងាកមកមើលពីព្រះភ័ក្រ្តដ៏ស្រស់ស្អាតនៅក្នុងឈុតបែបប្រពៃណីខ្មែរ នៅក្នុងថ្ងៃនេះវិញ ពិតជាសាកសម ជាមួយព្រះម្ចាស់របស់ទូលព្រះបង្គំខ្លាំងពិតមែន ដោយមួយឈុតនេះ បានរំលេចទៅដោយ ប្រាង្គប្រាសាទអង្គរវត្តរបស់ខ្មែរ កាន់តែធ្វើឲ្យរូបសម្រស់របស់ព្រះនាងតូច ស្រស់ស្អាតខ្លាំងណាស់។
ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់ព្រះនាងតូច នរោត្តម ជេនណា បានបង្ហោះសារថា"ពិសេសណាស់! ថ្ងៃនេះ ខ្ញុំមានឈុតសម្លៀកបំពាក់បែបបុរាណច្នៃថ្មីដ៏ស្រស់ស្អាតមួយឈុតទៀតហើយ សម្រាប់បង្ហាញជូនប្រិយមិត្តជិតឆ្ងាយ និងអ្នកស្រឡាញ់គាំទ្រខ្ញុំ។
ឈុតសម្លៀកបំពាក់ដ៏ស្រស់ត្រកាលនេះ រំលេចអោយឃើញ រូបប្រាសាទអង្គរវត្ត អមដោយដេីមត្នោត នៅលើអាវ នឹងសំពត់ហូលខ្មែរ សិប្បកម្មស្នាដៃខ្មែរពិតៗ។ ឈុតសម្លៀកបំពាក់នេះ ស្ថិតក្រោមការឧបត្ថម្ភ និងរៀបចំយ៉ាងសំរិតសំរាំងផ្តិតផ្ចង់ពីបងស្រី ជា សុគន្ធ ម្ចាស់សំអាងការ រស្មីសុីលីណាហ្គោល។ ខ្ញុំសូមចូលរួមសាទរដោយក្តីរីករាយ និងសរសើរពីការខិតខំរបស់បងស្រី រហូតធ្វើអោយសម្លៀកបំពាក់បុរាណច្នៃថ្មី ចេញជាផ្លែផ្លាបញ្ចេញសម្ភស្សនៅពេលនេះបាន។ សូមអរគុណ ចំពោះរក្សាផ្គត់ផ្គង់ គ្រឿងសំអាងការ ដែលបានរចនាគ្រឿងខ្មែរយ៉ាងសាកសមគួរជាទីពេញចិត្តតាមតម្រូវការសម្លៀកបំពាក់។
ជាមួយគ្នានេះសូមអរគុណចំពោះ ស្រីស្រស់ អ្នកច្នៃម៉ូតបុរាណ ដែលបានកាត់ដេរ និងរចនាម៉ូតសម្លៀកបំពាក់មួយឈុតនេះឡើយ។ អរគុណ Vid Vid Make Up សម្រាប់ការផាត់មុខ និង Vy Hair Style សម្រាប់ការធ្វើសក់។
សូមជម្រាបផងដែរថា សំអាងការរស្មីស៊ីលីណាហ្គោល មានសម្លៀកបំពាក់បុរាណខ្មែរពិតៗ និងសម័យទំនើបច្នៃខ្មែរស្អាតទៀតផង។ ទីតាំងបុរីពិភពថ្មី2 ផ្ទះលេខ38 ផ្លូវលេខ26 ភូមិត្រពាំងថ្លឹង4 សង្កាត់ចោមចៅ1 ខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ"។