កាលពីប៉ុន្មានថ្ងៃមុន ពិធីការិនីរូបស្រស់ និងពូកែវោហាស័ព្ទ កញ្ញា ថន លក្ខិណា បានបញ្ចប់បេសកកម្មនៅក្នុងកម្មវិធីលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៤ បានយ៉ាងរលូន និងជោគជ័យ បន្ទាប់ពីបានរកឃើញម្ចាស់ពាន នៅក្នុងរដូវកាលថ្មីនេះ។



ជាក់ស្តែងនៅក្នុងរដូវកាលទី៤បួន មានបងប្អូនចូលទស្សនាយ៉ាងច្រើនកុះករ ដែលមានរហូតដល់ទៅ ៥០០K នេះគឺជាដំណឹងល្អ ហើយក៏មាន អ្នកបោះឆ្នោ ត ជូនម្ចាស់លាភី ច្រើនសន្ធឹកសន្ធាប់ ជាហេតុបានធ្វើឲ្យ Idol ដែលខ្លួនស្រឡាញ់ លើកពាន តែម្តង។



ដោយឡែកក្រោយពេលបញ្ចប់បេសកកម្មដ៏ធំមួយនេះ កញ្ញា ថន លក្ខិណ ក៏បានចេញទៅញុាំអីនៅខាងក្រៅ ជាចៃដន្យ ក៏បានជួបIdol ស៊ឹម ច័ន្ទពន្លឺ និង នាង ដាវីន ធ្វើឲ្យកញ្ញា ភ្លាត់មាត់ និយាយបែបនេះថា "ចៃដន្យណាស់បានជួបអាយដល។ មានអីស្រាប់តែ នាង ដាវីន អតីតបេក្ខជន Cambodian Idol ចេញមកទំលាយការពិតបែបនេះថា "ណាត់គ្នាមកជួបសោះបង សុទ្ធជួបគ្នាចៃដន្យបង"។



គ្រាន់តែបានឃើញភ្លាមក៏មានអ្នកគាំទ្រជាច្រើន បានសម្តែងការភ្ញាក់ផ្អើល និង រំភើបចិត្ត ពេលបានឃើញ Idol ជួប Idol បែបនេះ រហូតមានហ្វេនៗជាច្រើន បានបង្ហាញអារម្មណ៍ថា "បងវីននិងបងពន្លឺ dating គ្នា ចៃដន្យជួបចែលក្ខិណាបែ កការអស់, អត់ចេះលាក់ការសោះ បងវីន, B vin ស្អាតរហូត, តាមដានពេកឡើងបាន Top fan, ចូលចិត្តយកការពិតមកនិយាយ I dol, បងស្រីនឹងបុិនណាស់ ណាត់បងវីនគេសោះ៕







