កម្សាន្ត ៖ ពិតណាស់ហ្វេនដែលនិយមតាមដានតារាខ្មែរប្រាកដជាបានដឹងរួចមកហើយ វ៉ាន់ នីឡា គឺជាតារាចម្រៀងស្រីដ៏ល្បីឈ្មោះមួយរូបដែលមានសម្លេងពិរោះនិងក្រអួនក្រអៅខ្លាំងណាស់ តែគួរឲ្យស្តាយតារាស្រីរូបនេះបានបាត់មុខពីសិល្បៈជាច្រើនឆ្នាំមកហើយ។

យ៉ាងណាមិញពេលនេះ វ៉ាន់ នីឡា បានបីដូចជាមានបំណងចង់វិលត្រឡប់ចូលប្រឡូកនៅក្នុងវិស័យសិល្បៈដូចមុនវិញតែនៅមិនទាន់ចេញមុខចេញមាត់ខ្លាំងដូចកាលពីមុននោះទេ តែតារាស្រីរូបនេះនៅតែមានសម្លេងគាំទ្រច្រើនដដែល ។
ដោយឡែកបើក្រឡេកមកមើលសម្រស់របស់តារាចម្រៀងស្រីរូបនេះថ្វីត្បិតតែបាត់មុខយូរ ប៉ុន្តែសម្រស់របស់នាងបច្ចុប្បន្នឃើញថា កាន់តែស្រស់ស្អាតផងដែរ រាងឡើងស្លីម នៅពេលបង្ហោះរូបនៅលើបណ្តាញសង្គមម្តងៗជារឿយៗតែងតែទទួលបានការកោតសរសើរពីសំណាក់មហាជន និងហ្វេនមិនដាច់ពីមាត់ឡើយ៕














