នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ នេះ កម្មវីធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី 3 បានចាប់ផ្តើមហើយ ដោយមានកុមារី កុមារា ជាច្រើនបានចូលរួមប្រកួតប្រជែងគ្នា បង្ហាញពីសមត្ថភាព និងទឹកដមសំលេងដ៏ពីរោះរបស់ខ្លួន ដើម្បីឈានទៅកាន់វគ្គលើកពាន នៅរដូវកាលទី៣នេះ។
នៅក្នុងកម្មវិធីលំដាប់ពិភពលោកនេះ មានគណៈកម្មការដល់ទៅបីរូប សុទ្ធតែកំពូលតារាចម្រៀង ហើយថែមទាំងមានបទពិសោធន៍ យូរឆ្នាំមកហើយ ដោយម្ចាស់កម្មវិធីបានជ្រើសរើសយកសុទ្ធតែជើងខ្លាំង មកធ្វើបង្វឹកទៅលើប្អូន ដែលបានឈានទៅកាន់វគ្គបន្ត។
គណៈកម្មការកំពូលទាំងបីនាក់ រួមមាន កំពូលតារាចម្រៀងស្រី អ្នកនាង ឱក សុគន្ធកញ្ញា កំពូលតារាចម្រៀងស្រី អ្នកនាង សុគន្ធនិសា និង លោក ហ្សូណូ ដែលជាគណៈកម្មការផ្ទាល់ ក្នុងការជ្រើសយកប្អូនៗដែលមានទឹកដមសំលេងពីរោះៗ ដើម្បីទៅកាន់វគ្គ ជាបន្តទៀត។
ដោយឡែកបើងាកមកមើលពីកុមារីម្នាក់នេះវិញ ពិតជាឃ្យូតគួរឲ្យស្រឡាញ់ ហើយសំលេងក៏ពិរោះថែមទៀត ដោយកុមារីរូបនេះមានឈ្មោះថា កែវ ហ្សាណា មានអាយុ៧ឆ្នាំ មកពីរាជធានីភ្នំពេញ បានបង្ហាញសមត្ថភាក្នុងបទចម្រៀងមួយបទក្រោមចំណងជើងថា «ពឺតៗ»។ កុមារី កែវ ហ្សាណា មិនត្រឹមតែមានសមត្ថភាព ច្រៀងនោះ កុមារីរូបនេះ ក៏មានសមត្ថភាព រាំយ៉ាងស្រស់ស្អាត និងអាចដើរម៉ូតបានថែមទៀតផង។
កុមារី ហ្សាណា កំពុងក្តោបបានប្រជាប្រិយភាពយ៉ាងខ្លាំង មិនថា ការដើរម៉ូត ក៏ធ្វើបានល្អ ច្រៀងក៏ពីរោះ រូបសម្រស់ក៏ស្រស់ស្អាតគួរឲ្យស្រឡាញ់ ។ ចុងក្រោយហ្សាណា បានក៏សម្រេចចិត្តជ្រើសរើសគ្រូបង្វឹក អ្នកនាង ឱក សុគន្ធកញ្ញា ដឹកដៃគ្នាទៅកាន់វគ្គជាបន្តបន្ទាប់។ ទន្ទឹមនឹងនេះ ក៏មានតែពាក្យសរសើរពីរូបសម្រស់ និងសមត្ថភាពរបស់ក្មួយស្រី ដែលខ្លួននៅក្មេងសោះ តែមានសមត្ថភាពជាច្រើន រួចមានអ្នកសរសើរថា "cuteម៉េសកូនពុក, រាំឡូវទន់អស់ស្ទះកូន, Cute រាងអេមទៀត, យី! កូនម្នាយ យកបទមកច្រៀងញា ក់សា ច់ មុខឡើងcute រាំឡើងអស់ទាស់ ចេះដើរម៉ូ តទៀត ភាសានិយាយ អូនៗ និយាយទៅអេមណាស់, Cute ហើយរាំលូយទៀតច្រៀងក៏ខប់៕
តោះបើចង់ដឹងប្អូនមានសមត្ថភាពយ៉ាងនោះ សូមទស្សនាទាំងអស់គ្នា៖