ជាការពិតណាស់ ក្រោយពេលកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៤ បានបញ្ចប់ ហើយរកឃើញម្ចាស់ពាននោះ លីម តិចម៉េង ដែលជាប់ងារហៅថា កំលោះតូច ហាក់មានការងារមមាញឹកជាខ្លាំង ដោយកម្មវិធីផ្សេងៗបានអញ្ជើញរូបលោក ឲ្យឡើងច្រើន មិនថាការប្រគំតន្រ្តីតាមខេត្ត ឬ ក្នុងរាជធានីភ្នំពេញ កំលោះតូច លីម តិចម៉េង ស្ទើរតែគ្មានពេលសម្រាក ព្រោះតែការងារច្រើនសន្ធឹកសន្ធាប់ តគ្នាដូចកន្ទុយខ្លែង។
កំលោះតូច លីម តិចម៉េង ត្រូវបានអ្នកគាំទ្រ សម្រុកចូលទស្សនា ឲ្យតែលឺថាលោកមានវត្តមាននៅទីណា គឺហ្វេនៗសម្រុកទៅមើលរូបយ៉ាងភ្លូកទឹកភ្លូកដី នេះក៏ព្រោះតែក្តីស្រឡាញ់ ពេញចិត្ត និងគាំទ្រ ចំពោះកំលោះតូចរូបនេះ ទើបធ្វើឲ្យលោក មានការងារជាបន្តបន្ទាប់ និងទទួលបានការស្រឡាញ់យ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ។
ជាក់ស្តែងកាលពីពេលកន្លងទៅថ្មីៗនេះ កំលោះតូច លីម តិចម៉េង បានធ្វើដំណើរទៅច្រៀងលើឆាកតន្រ្តីមួយនៅឯខេត្តបាត់ដំបង ហើយត្រូវបានអ្នកលេងបណ្តាញសង្គមចែករំលែកតៗគ្នា ពីមួយទៅមួយ បន្ទាប់ពីបានឃើញសកម្មភាពរបស់អាយដលតូចរូបនេះ បានលុតជង្គង់ សំពះអរគុណ រៀបរាប់ទាំងទឹកភ្នែក ចំពោះអ្នកគាំទ្រ ដែលស្រឡាញ់លើរូបលោក កន្លងមក ហើយក៏មកដល់ពេលនេះ ។ នៅក្នុងវិដេអូ លីម តិចម៉េង បាននិយាយថា " ខ្ញុំបាទ លីម តិចម៉េង សូមធ្វើការថ្លែងអំណរគុណ ដល់បងប្អូនទាំងអស់គ្នា នៅទូទាំងប្រទេសដែលបានគាំទ្រខ្ញុំបាទ..."។
សកម្មភាពនេះ បានធ្វើឲ្យហ្វេនៗ មានការពេញចិត្តពេញថ្លើ មចំពោះ អាយដលរបស់ខ្លួនជាខ្លាំង ចំពោះការដឹងគុណ និង ការស្រឡាញ់ ពីសំណាក់អ្នកគាំទ្រ ទៅរូបលោក ក្តីស្រឡាញ់មួយនេះ នឹងមិនសាបសូន្យឡើយ ចំពោះអ្នកគាំទ្រ ដែលគាំទ្រ ចំពោះអាយដលម្នាក់នេះ៕
មានវិដេអូ៖