តារាចម្រៀងវ័យក្មេងសម្លេងស្រទន់ ម៉ុង ម៉ានិត ដែលមានគេស្គាល់ថាជាតារាចម្រៀងផលិតបទចម្រៀងoriginal និងទទួលបានភាពល្បីល្បាញតាមរយៈបទចម្រៀងជាច្រើនរបស់គាត់មានដូចជា៖ មាននាងក៏ធុញគ្មាននាងក៏ធុញ, មិត្តចេះប្រច័ណ្ឌ, ស្នាមថើបមួយនោះ, ហាមស្រលាញ់ និងបទចម្រៀងជាច្រើនទៀត។
![](/wp-content/uploads/2022/10/19/media/large/267642/309431772_652452132903609_8006209044549865855_n.jpg?1666158947)
ដោយឡែកយើងឃើញថាតាមរយៈផេក ហ្វេសប៊ុកផ្លូវការរបស់ម៉ានិតបានបង្ហោះនូវសារមួយដោយភ្ជាប់ជាមួយរូបភាពថា៖ ខ្ញុំបាទមានកិត្តិយសក្នុងការក្លាយខ្លួនជា Brand Ambassador នៃភេសជ្ជៈបំប៉នសុខភាព ទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់ J. Royal Bird's Nest ដែលជាភេសជ្ជៈមានរសជាតិឆ្ងាញ់ និងល្អបំផុតចំពោះសុខភាពមនុស្សគ្រប់វ័យ។ ដំណើរនេះ ជាមោទកភាព និងជាបទពិសោធន៍ថ្មីមួយទៀតសម្រាប់ខ្ញុំ។
![](/wp-content/uploads/2022/10/19/media/large/267643/309461234_652452022903620_4257973704033480584_n.jpg?1666158956)
ទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់ មានលក់លើទីផ្សារហើយ និងមានបួនរសជាតិ គឺ រសជាតិដើម(Rock Sugar) រសជាតិយិនស៊ិន (Ginseng) រសជាតិគ្មានជាតិស្ករ (Sugar Free) និងរសជាតិ Collagen។ អរគុណចំពោះការស្រលាញ់ និងគាំទ្រចំពោះរូបខ្ញុំ ជួបគ្នាឆាប់ៗជាមួយអ្វីៗពិសេសៗជាមួយខ្ញុំនិង J.Royal Bird’s Nest ។
![](/wp-content/uploads/2022/10/19/media/large/267644/309548308_652452112903611_7629081710815848360_n.jpg?1666158962)
ទោះជាម៉ានិតបានស្ងាត់មួយរយៈពីទីផ្សារចម្រៀង ក៏ប៉ុន្តែគេនូវតែឃើញថាប្រជាប្រិយភាពរបស់គាត់នៅតែមានដដែល ជាមួយនឹងការងាររបស់គាត់មួយទៀតគឺការនិពន្ធសៀវភៅរឿងផងដែរ។ ម្យ៉ាងវិញទៀតយើងឃើញថាមួយរយៈក្រោយនេះម៉ានិតដូចជាចាប់ផ្តើមត្រលប់មកទីផ្សារចម្រៀងជាថ្មីវិញហើយ។ ដូចនេះមានតែចាំតាមដានថា តើម៉ានិតនឹងមានបទចម្រៀងអ្វីថ្មីសម្រាប់ហ្វេនៗរបស់ពួកគាត់?។
![](/wp-content/uploads/2022/10/19/media/large/267645/309605139_652452046236951_6839597972186334422_n.jpg?1666158971)
![](/wp-content/uploads/2022/10/19/media/large/267646/310615339_652452062903616_8169484933122637526_n.jpg?1666158971)
![](/wp-content/uploads/2022/10/19/media/large/267647/office2.jpg?1666158971)
![](/wp-content/uploads/2022/10/19/media/large/267648/image_2022-10-19_11-28-43.png?1666158974)