ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់រួចមកហើយពីកម្មវិធីប្រឡងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៤ ដែលរកឃើញ ម្ចាស់ពានហើយ ដោយបានទៅលើ កំលោះតូច លីម តិចម៉េង ដែលមកពីខេត្តកំពង់ចាម អាយុ ២៥ឆ្នាំ ។ នៅក្នុងវគ្គផ្តាច់ព្រ័ត្រ Top 4 បានបង្ហាញពីសមត្ថភាពរៀងខ្លួន និងទទួលបានការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំណាក់អ្នកគាំទ្រ។



បន្ទាប់ពីបញ្ចប់ការប្រកួត អ្នកទាំងបួននាក់ មាន លីម តិមម៉េង ថុល សុភិទិ ស៊ឹម ចាន់ពន្លឺ និង នាង ដាវីន បានក្លាយជា អាយដល របស់មហាជនគ្រប់គ្នា ព្រមទាំង ទទួលបានការងារជាច្រើនសន្ធឹកសន្ធាប់ ។ ដោយឡែក បើងាកមើល អតីតបេក្ខភាព Cambodian Idol នាង ដាវីន វិញ ពិតជាធ្វើឲ្យមិត្តនារីជាច្រើន លួ ចមានចិត្តបេតី ចង់បានធ្វើជា គូអនាគត ព្រោះ នាង ដាវីន មានទាំងសមត្ថភាព ដោយព្រមជាមួយរូបសម្បត្តិស្រស់សង្ហាថែមទៀតផង។
ភាពមមាញឹមជាមួយការងារ បានធ្វើឲ្យតារាប្រុសរូបនេះ រៀងហត់នឿយបន្តិច ប៉ុន្តែក៏សប្បាយចិត្ត ដែលបានកំដរអារម្មណ៍ប្រិយមិត្តតាមរយៈបទចម្រៀងជាច្រើន ។ ទន្ទឹមនឹង នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២២នេះ នាង ដាវីន បានង្ហោះរូបភាពមួយសន្លឹក ដែលកំពុងតែសម្រាកព្យាបាលនៅលើគ្រែពេទ្យ ជាហេតុធ្វើឲ្យហ្វេនៗ ឃើញហើយ មានការព្រួយបារម្ភជាខ្លាំង។
នៅក្នុង សំណេររបស់ នាង ដាវីន បានបង្ហើបឲ្យដឹងថា "ថែរក្សាសុខភាពផងណាបងប្អូនទាំងអស់គ្នា គេងកុំភ្លេចដាក់មុងផងណាបងប្អូន ក្តីបារម្ភពីខ្ញុំបាទ" ។ បើតាមការបញ្ជាក់របស់តារាចម្រៀង នាង ដាវីន បានបន្ថែមទៀតថា "ថែរក្សាសុខភាពទាំងអស់គ្នាណាបងប្អូន ជាពិសេសគេងកុំភ្លេចដាក់មុង ហើយបងៗដែលមានកូនតូចសូមប្រយត្ន័ចំពោះ ជំ ងឺនេះ ( គ្រុ នឈា ម )។

































