ស្ត្រីម្នាក់ ចូលហាងផឹកសុី ហៅសុទ្ធតែរបស់ថ្លៃ ដល់ម៉ោង លើកដៃសំពះថា អត់មានលុយ ធ្វើឲ្យម្ចាស់ហាង ធ្លាក់ថ្លើមក្តុក
ស៊ីហៀង
-

ថ្មីៗនេះមានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ ក្រោយមានម្ចាស់ហាងជាច្រើនកន្លែងបាន បង្ហោះវិដេអូបង្ហាញមុខ ស្ត្រី ម្នាក់ ដែលចូលញាំអាហារ នៅក្នុងហាង ហៅម្ហូបសុទ្ធតែថ្លៃៗ ទាំងខ្លួនមិនមានលុយសូម្បីតែមួយរៀល ។ 

យ៉ាងណាមិញ នេះបើយោងតាមពាក្យសម្តីរបស់ម្ចាស់ហាង ជាច្រើនកន្លែងដែលត្រូវស្ត្រីម្នាក់នេះចូលញាំហើយមិនអោយលុយ បានរៀបរាប់ថា​ គ្រាន់តែចូលទៅដល់ក្នុងហាងភ្លាម ស្ត្រីម្នាក់នេះបានហៅម្ហូបជាច្រើនមុខ មកញាំ មិនត្រឹមតែប៉ុណ្ណោះថែមទាំងហៅ ស្រារបៀ មកផឹកអស់ជាច្រើនឈុត ថែមទៀតផង ។ លុះដល់ពេលគេគិតលុយស្រាប់តែមិនមានលុយអោយគេនោះទេ ចុងក្រោយបានត្រឹមតែលើកដៃសំពះ ម្ចាស់ហាង ឲ្យអនុគ្រោះតែប៉ុណ្ណោះ ។ 

សូមបញ្ជាក់ផងដែរថា ស្ត្រីម្នាក់នេះបានធ្វើសកម្មភាពដដែលៗដាក់ម្ចាស់ហាង ជាច្រើនកន្លែងមកហើយ តែដោយសារម្ចាស់ទាំងនោះ មានចិត្តល្អ និងមានក្តីសណ្តោះប្រណីមេត្តា សុខចិត្តខាតខ្លួនឯង ហើយដោះលែងឲ្យបុរសម្នាក់នេះ ទៅដោយមិនរករឿងនោះទេ ។ 

តែពួកគាត់ក៏ប្រាប់ទៅ ស្ត្រីម្នាក់នេះថា បើឆ្គួតអោយដឹងឆ្គួត ចង់ញាំប្រាប់តាមត្រង់ទៅ ថាអត់ខ្ញុំមិនមានលុយ គឺគេដាក់អោយញាំហើយ គេមិនចិត្តអាក្រក់នោះទេ ព្រោះកន្លែងគេរកសុី គេត្រូវការប្រាក់ចំណូល ចូលហាងវិញ បើយើងចូលមកហៅ ញាំម្តងអស់ សុទ្ធតែ ២០ មុឺន ដល់ពេលគិតលុយអត់មានលុយអោយគេ ដូច្នេះម្ចាស់ហាងច្បាស់ជាត្រូវបះជើងហើយ ។ 

ក្រោយឃើញ បែបនេះមានមហាជនជាច្រើនបានចូលទៅធ្វើការបញ្ចេញមតិយោបល់ តាមរយៈការ ខមមិន ដូច្នេះថា ៖

- បើសតិមិនគ្រប់មេនមិនមេនមកញុាំសុទ្ធតែរបស់ឆ្ងាញ់ៗបែបនេះទេ  

-គាត់ធ្លាប់ទៅផឹកកន្លែងខ្ងុំអស់15$អត់លុយដែរនឹងលេសថាទៅក្រៅម៉ាភ្លែតបាត់ឆឹង

-មុនសុីធ្វើរឹកហ៊ា. សុីហើយធ្វើមុខគួរអោយអស៊ាណិត

-ប្រគល់ទៅប៉ុស្តិ៍ប៉ូលីសល្អជាង កុំអោយគ្រោះដល់អ្នកផ្សេងទៀត

-ចាត់ទុកថាធ្វើបុណ្យដាក់ទានចុះ ចែ

-មនុស្សនឹងខូចហ្មងបង មកកន្លែងខ្ញុំផឹករួចធ្វើដួលសន្លប់ ទាល់តែប៉ូលីសមកបានងើបចេញ ពូប៉ូលីសថាដើធ្វើចឹងចង់គ្រប់ហាងនៅម្ដុំបឹងកេងកង ៕