ភ្នំពេញ៖ មហាជនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ កញ្ញា ស៊ីន យូប៊ីន នោះ ដែលជាអតីតបេក្ខភាពជ័យលាភីលេខ ១ ក្នុងការប្រឡងកម្មវិធី Freshie Girl ឆ្នាំ ២០១៣ កន្លងមកនេះ ។ ហើយក៏ជាតារាដៃគូសម្តែងដ៏សក្ក័សមបំផុតលោក ខាត់ វៃហាំង ផងដែរ ។
យ៉ាងណាមិញប្រសិនបើគេនិយាយពីស្នាដៃសម្តែងវិញ ប្រាកដណាស់ ស៊ីន យូប៊ីន ពិតជាលេចធ្លោខ្លាំងដែលនាងធ្លាប់បានសាងភាពភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រជានិច្ច។
តារាស្រីនិយមជួយការងារសង្គមរូបនេះធ្លាប់បានទាំងចូលរួមសម្តែងឲ្យផលិតកម្មជាច្រើនក្នុងស្រុក ហើយសូម្បីតែផលិតកម្មរបស់ប្រទេសជិតខាងកម្ពុជាក៏ចាប់អារម្មណ៍នាងហើយនាងធ្លាប់បានសម្តែងខ្សែភាពយន្តមួយរបស់ផលិតកម្មដ៏ល្បីល្បាញរបស់ថៃផងដែរ។
ជាមួយនឹង ទេពកោសល្យ ភាពប៉ិនប្រសប់ខាងសម្តែងនេះហើយ ទើបធ្វើឲ្យតារាស្រីរូបនេះ ដែលទើបតែនឹងប្រឡូកសិល្បៈ បានលេចមុខនៅក្នុងខ្សែភាពយន្តខ្មែរជាហូរហែមកផងដែរ ព្រមទាំងក្តោបបានតំណែងជាតួឯកស្រីផងដែរ ។
ជាក់ស្តែងនៅកាលពីពេលថ្មីនេះ ឃើញថាមានមហាជនជាច្រើនបានផ្ទុះការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីឃើញវិដេអូរបស់តារាស្រីរូបនេះមួយឃ្លីបបានបង្ហាញពីការគោរពប្រតិបត្តិឲ្យតម្លៃចំពោះព្រះមហាក្សត្រ ដ៏ល្អប្រពៃក្រៃលែង ។
តាមរយៈវិដេអូមួយឃ្លីបនេះដែរឃើញថា មានមហាជនជាច្រើនបានបង្ហាញការពេញចិត្តយ៉ាងខ្លាំង រហូតធ្វើឲ្យវិដេអូមួយឃ្លីបនេះមានអ្នកចូលទស្សនារាប់លាននាក់ផងដែរនៅលើបណ្តាញសង្គម ។
ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖