ដូចដែលប្រិយមិត្ដមហាជនបានដឹងមកហើយអំពីកីឡាករសញ្ជាតិប្រេស៊ីលវ័យ 30ឆ្នាំ Thiago ដែលកំពុងតែទទួលបានការស្រលាញ់ចូលចិត្ដពីសំណាក់ប្រជាជនខ្មែរយ៉ាងច្រើនកុះករ ក្រោយពីកីឡាកររូបនេះបង្ហាញពីទឹកចិត្ដដ៏មុះមុតរបស់ខ្លួននៅក្នុងការស្រលាញ់ចូលចិត្ដប្រទេសកម្ពុជា មិនតែប៉ុណ្ណោះថែមទាំងបានធ្វើការផ្សព្វផ្សាយគុនខ្មែរទៅកាន់ពិភពលោកថែមទាំងទៀតផង។



នៅក្នុងនោះ មុននេះចេញដំណើរនៅថ្ងៃទី ២២ ទៅចូលរួមប្រកួតដណ្ដើមខ្សែក្រវ៉ាត់ពិភពលោក WMO World Title ក៏បានទទួលនូវអាវយ័ន្ដការពារ ដោយនៅក្នុងនោះលោកបានធ្វើការរៀបរាប់ថា អាវយ័ន្ដដៃខ្លី កេរ្ដិ៍ដំណែលដូនតាខ្មែរ ការពារ ភាពចម្រុងចម្រើន ជោគជ័យ ស្នេហា សន្តិភាព ល... ខ្ញុំតែងតែបួងសួងបីដងមុននឹងពាក់ជាងនេះលោកក៏ត្រូវហ្វឹកហាត់ការអធិស្ឋានបន្ថែមទៀត ផងដែរ ។ ដោយនៅក្នុងនោះលោកបញ្ជាក់ថា ការចូលរួមប្រកួតដណ្ដើមខ្សែក្រវ៉ាត់នៃគឺដើម្បីប្រជាជនខ្មែរ ខ្ញុំនឹងយកជ័យជំនះ១១០ភាគរយជូនអ្នកជាក់ជាមិនខាន។











យ៉ាងណាមិញនៅក្នុងថ្ងៃចេញដំណើរគេសង្កេតឃើញថាមានការជូនដំណើរលោក ពីសំណាក់មហាជនខ្មែរដែលជាអ្នកគាំទ្រលោកជាច្រើននាក់ផងដែរនៅឯព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ កាលពីថ្ងៃ ទី 22 ខែមិនា ម្សិលមិញនេះ ។




ជាងនេះផងដែរលោកឧកញ្ញ៉ាស្រី ចាន់ ថន បានធ្វើការៀបរាប់ផងដែរថា កាលពីព្រឹកមិញខ្ញុំបានជូនដំណើរកីឡាករ Thiago នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញតាមការសន្យារួចរាល់ហើយ។ ស្របពេលជាមួយគ្នា ខ្ញុំបានឧបត្ថមថវិកា 1000$ ជូនកីឡាករ Thiago ផងដែរ។




ខ្ញុំសូមជូនពរកីឡាករ Thiago ទទួលបានជ័យជំនៈក្នុងការប្រកួតមួយនេះ ហើយនាំយកខ្សែក្រវ៉ាត់ត្រលប់មកប្រទេសកម្ពុជាវិញ។


ទីបំផុតយើងមានកីឡាករបរទេសឡើងវាយលើឆាកអន្តរជាតិតំណាងឲ្យប្រទេសកម្ពុជា និងគុនខ្មែររបស់យើងហើយ។ ខ្ញុំពិតជាសប្បាយរីករាយណាស់ដែលកីឡាគុនខ្មែររបស់យើងអាចឡើងមកដល់កម្រិតនេះ។











ខ្ញុំសូមថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិសម្រាប់ការគាំទ្រគុនខ្មែររបស់យើងតាំងពីដើមមកដល់ពេលនេះ និងបន្តទៀតនៅពេលអនាគត បើមិនមានការចូលរួមគាំទ្រពីសំណាក់បងប្អូននោះទេ គុនខ្មែរមិនអាចល្បីល្បាញដូចសព្វថ្ងៃឡើយ។