ពិតជាគួរឲ្យសរសើរមែន នៅរឿងអប់រំខ្លីដែលមានអត្ថន័យនិយាយអំពីថ្ងៃខួបកំណើតមានចំណងជើងថា កុំសំពះនំមុនសំពះអ្នកមានគុណ របស់អ្នកដឹកនាំសម្ដែងវ័យក្មេងលោក យុទ្ធ សំភ័ស្ដ និងក្រុមការងារ Chakra Studio ដែលបានបង្ហាញពី សង្គមជាក់ស្ដែង ហ្នឹងកំពុងទទួលបានការគាំទ្រពីទស្សនិកជនយ៉ាងខ្លាំង ត្រឹមតែរយៈពេល 2ថ្ងៃ មានអ្នក Like រហូតដល់ 22ម៉ឺន 7ពាន់នាក់ជាង អ្នកស៊ែរចែករំលែក 7ម៉ឺន២ពាន់នាក់ ហើយខម្មិនគាំទ្រក៏ដូចជាកោតសរសើរចំនួន 4ពាន់ខម្មិន។
.jpg?1691751145)
អ្នកដឹកនាំសម្ដែងវ័យក្មេងលោក យុទ្ធ សំភ័ស្ដ បានបង្ហាញពីភាពភ្ញាក់ផ្អើល និងមោទកភាពជាខ្លាំងក្រោយរឿងបែបអប់រំខ្លី «កុំសំពះនំ មុនសំពះអ្នកមានគុណ» ដែលជាការផលិតរបស់ ចក្រា ស្ទូឌីយោ (Chakra Studio) និងដឹកនាំរបស់ខ្លួនទទួលការកោតសរសើរ និងគាំទ្រជាខ្លាំងពីទស្សនិកជន។
.jpg?1691751148)
ដោយឡែកសម្រាប់រឿងបែបអប់រំ «កុំសំពះនំ មុនសំពះអ្នកមានគុណ » នេះវិញលោក យុទ្ធ សំភ័ស្ដ បានបញ្ជាក់ថាគឺជារឿងពិតក្នុងសង្គមខ្មែរបច្ចុប្បន្ន ដែលទស្សនិកជនទស្សនាហើយប្រាកដជាស្រក់ទឹកភ្នែកនិងមានអារម្មណ៍ក្ដុកក្ដួលទៅតាមពាក្យពេជ្ររបស់តួអង្គឪពុកបានប្រដៅ ។
.jpg?1691751154)
លោក យុទ្ធ សំភ័ស្ដ បានថ្លែងប្រាប់សារពត៌មានឱ្យបានដឹងថា រឿងនេះចង់អប់រំដល់មនុស្សក្នុងសង្គមយើងបច្ចុប្បន្នឱ្យដឹងនិងយល់ច្បាស់ពីថ្ងៃខួបកំណើត កុំយកនំសំខាន់ជាងអ្នកមានគុណ ។ លោក យុទ្ធ សំភ័ស្ដ បានបន្តទៀតថា ថ្ងៃកំណើតកូន ឪពុកម្ដាយគ្រប់រូបទន្ទឹងរង់ចាំជួបមុខកូន ជាពិសេសម្ដាយតែម្ដងគាត់លះបង់ច្រើនណាស់ ដូចពាក្យមួយដែលនៅក្នុងរឿងនិយាយថា «ធ្វើកម្មវិធីខួបកំណើតប៉ាមិនហាមឃាត់ទេ តែកូនត្រូវដឹងគុណអ្នកដែលផ្ដល់កំណើតឱ្យកូន កុំសំពះនំមុនសំពះអ្នកមានគុណណាកូន»។
.jpg?1691751163)
អ្នកដឹកនាំសម្ដែងវ័យក្មេងរូបនេះបានលើកឡើងថា រឿងបែបអប់រំមួយនេះមានការផ្ដល់គំនិតពីបង ចចកសរ ហើយគេជាអ្នកសម្រួលសាច់រឿងនិងដឹកនាំសម្ដែង ។ រឿងបែបអប់រំមួយនេះបានបង្ហោះត្រឹមតែរយៈពេលខ្លីក៏មានអ្នក Share ចែករំលែកយ៉ាងច្រើនដោយមិននឹកស្មានហើយក៏មានអ្នកខមមិនសរសើរនិងពេញចិត្តរឿងបែបអប់រំមួយនេះខ្លាំងណាស់ ។ គួរបញ្ជាក់ផងដែរថា ចក្រា ស្ទូឌីយោ បើកបេះដូងចូលរួមចំណែកជួយដល់សង្គមជាតិ តាមរយៈការផលិតរឿងបែបអប់រំខ្លី ។ ចក្រា ស្ទូឌីយោ ក៏មានឆន្ទះក្នុងការជួយលើកស្ទួយវិស័យភាពយន្ដខ្មែរ និងពាំនាំភាពយន្ដខ្មែរទៅទីផ្សារបរទេសផងដែរ។
.jpg?1691751169)
ក្រៅតែពីជោគជ័យក្នុងរឿងអប់រំខ្លី «កុំសំពះនំ មុនសំពះអ្នកមានគុណ» អ្នកដឹកនាំសម្ដែងវ័យក្មេងរូបនេះ និងក្រុមការងារ Chakra Studio ក៏ត្រៀមស្នាដៃជាច្រើនទៀតផងដែរ នឹងមានការបង្ហោះជូនទស្សនាក្នុងផេកផ្លូវការ Chakra Studio ឆាប់ៗខាងមុខនេះនឹងមិនធ្វើឱ្យទស្សនិកជនខកបំណងនោះទេ។
.jpg?1691751175)
សូមបញ្ជាក់ថា លោក យុទ្ធ សំភ័ស្ដ បាននិពន្ធនិងដឹកនាំសម្ដែងរឿងជាច្រើន ហើយរាល់ស្នាដៃរបស់លោកក៏មានចាក់ផ្សាយនៅលើបុស្ដិ៍ទូរទស្សន៍ដូចជា Town tv, CTN, PNN ។ រឿងដែលលោក យុទ្ធ សំភ័ស្ដ បានផលិតមានទាំងរឿងអប់រំខ្លី រឿងភាគ និងរឿងកំប្លែងជាដើម។ ស្នាដៃរបស់លោកសុទ្ធតែទទួលបានការគាំទ្រច្រើនពីទស្សនិកជន ជាក់ស្ដែងដូចរឿង «កុំសំពះនំ មុនសំពះអ្នកមានគុណ» នេះតែម្ដង ដែលកំពុងទទួលការគាំទ្រពីទស្សនិកជន លើបណ្ដាញសង្គម Facebook៕
សូមទស្សនាវីដេអូខាងក្រោម៖