ឃើញហើយ ពិតជាគួរឲសរសើរ
Sokli
-

ដូចពាក្យចាស់ពោលថា ការខិតខំប្រឹងប្រែង ជាមាគា៍នៃភាពជោគជ័យ

យោងតាមប្រភពគណនីហ្វេកបុករបស់ ឯកឧត្តម ព្រាប កុល

បានសរសេរនៅថ្ងៃទី 17 ខែសីហា ឆ្នាំ2023 នេះថា៖ ចូលរួមប្រជុំជាមួយក្រុមពាណិជ្ជករ ស្តាប់អំពីការប្រឈម ផ្តល់ព័ត៌មានអំពីឱកាស និងបេ្តជ្ញាចិត្តរួមគ្នាដោះស្រាយការប្រឈម ឆ្ពោះទៅរកភាពរីកចម្រើនទាំងអស់គ្នានាពេលអនាគត់។ (ទើបពីចុះពីលើយន្តហោះ គេងបាន២ម៉ោងក៏មុខនៅស្រស់ដែរ ត្បិតថាមពលមិនរីងស្ងួត)។

បើមើលតាមសំណេរនេះ លោកពិតជាបុគ្គលគំរូល្អមួយរូប បញ្ជាក់អោយឃើញថា ការខិតខំប្រឹងប្រែងធ្វើអ្វីមួយ ពិតជាមានសារះសំខាន់ណាស់ចំពោះមនុស្សគ្រប់ៗរូប ក្នុងកិច្ចការងារផ្សេងៗ ដោយធ្វើអោយអស់ពីកំលាំងកាយ និងកំលាំងចិត្តពិតប្រាកដ។