នារីម្នាក់ បកអាក្រាតសណ្ឋាគារមួយក្នុងខេត្តព្រះសីហនុ ខណៈប្រកាសរកបុគ្គលិក ប៉ុន្តែការងារបែរជាការថតវីឌីអូអាក្រាតទៅវិញ
Sokli
-

ព្រះសីហនុ៖ ថ្មីៗនេះមានការចែករំលែកគ្នាយ៉ាងច្រើននៅលើបណ្ដាញសង្គមជុំវិញសំណេរ របស់នារីម្នាក់បានបកអាក្រាតទីតាំងសណ្ឋាគារមួយកន្លែងយីហោ ជាតិ ហ្វឹង ហ្សូវ ពាក់ព័ន្ធករណីជួយដូរផ្លូវភេទ ពោលគឺតម្រូវអោយមានការថត ជាវីឌីអូ អាក្រាតកាយ។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Pa Pu បានបង្ហោះវីឌីអូ និងរូបភាពដោយភ្ចាប់ជាមួយសំណេរដែលមានខ្លឹមសារទាំងស្រុងថា៖ “ជាន់ទី2 បន្ទប់ 8217 ថៅកែចិនហៅមកថតស្រាត យើងស្មានហៅមកធ្វើការ កុហកយើង ហើយថាជូនមកផ្ទះមកដល់ក្រោម មិនជូនទៀត ថ្លៃតាក់ស៊ីក៏មិនអោយ ជួយដូរផ្លូវភេទ និងប្រើប្រាស់ គ្រឿងញៀនទៀត បញ្ជាក់ តែជាន់ទី2 បន្ទប់ 8217 តែប៉ុណ្ណោះ។

ជាមួយគ្នានេះម្ចាស់គណនីខាងលើបានបន្ថែមថា ជួយស៊ែរ ចាប់វាអោយអស់ទៅ យើងថានេះទឹកដីយើងខ្មែរ វាថាខ្មែរៗទៅ វាខ្លាចអី ចង់សើច វាមកស្រុកយើង មើលងាយប្រទេសយើង សូមសមត្ថកិច្ចជួយចាត់វិធានការលើសណ្ឋាគារ និងលេខបន្ទប់ដែលខ្ញុំនិយាយខាងលើមួយនេះផង។

ជុំវិញការលើកឡើងនេះ មហាជន ជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គម បានសំណូមពរដល់អាជ្ញាធរជំនាញ មេត្តាជួយស្រាវជ្រាវទៅលើករណីខាងលើផង ដើម្បីស្វែងរកការពិត៕