នាយករដ្ឋមន្ត្រី បង្កើតក្រុមប្រមូលព័ត៌មាន និងអន្តរាគមន៍ពិសេសមួយ ដើម្បីចុះដោះស្រាយបញ្ហានានារបស់ពលរដ្ឋ
Sokli
-

ភ្នំពេញ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ក្រុមដំបូងដែលឯកឧត្ដមបង្កើតឡើងនោះ គឺក្រុមប្រមូលព័ត៌មាន និងអន្តរាគមន៍ពិសេសមួយ ដើម្បីចុះដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋ។

ការលើកឡើងនេះ បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិត តាមរោងចក្រ សហគ្រាសចំនួន ១៨.០០០នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៣នេះ។

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមដែលឯកឧត្ដម បង្កើតមុនគេគឺក្រុមប្រមូលព័ត៌មាន និងអន្តរាគមន៍ពិសេសមួយ ដើម្បីចុះដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋ។

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ទាំងស្រុងបែបនេះថា «ក្រុមដែលខ្ញុំបង្កើតមុនគេ គឺក្រុមសារព័ត៌មាន ដើម្បីប្រមូលព័ត៌មានប្រចាំថ្ងៃឲ្យខ្ញុំ ហើយកុំអន្តរាគមន៍ទៀត នៅក្នុងខុទ្ទកាល័យខ្ញុំហ្នឹង ខ្ញុំបង្កើតក្រុមអន្តរាគមន៍ពិសេសមួយ សម្រាប់ចុះដោះស្រាយការងារ មិនមែនទៅដណ្ដើមការងាររបស់ខេត្តទេ ដើម្បីជួយតាមដានការងាររបស់ខ្ញុំ ពេលខ្លះទៅជួយតាមដានមើលការដោះស្រាយយ៉ាងម៉េច ព្រោះខ្ញុំអត់មានពេល»៕