អាណិតណាស់ក្មួយស្រី ! សុខចិត្តយកស្នោ និងសំរាម បណ្តែតទឹក ចងជាមួយសំណាញ់មង ដាក់ក្តាឈេីពីលេី សម្រាប់អុំធ្វេីជាមធ្យោបាយទៅសាលារៀន ឆ្លងទឹកទន្លេជាង១០០០ម៉ែត្រ
Sokli
-

ខេត្តសៀមរាប ៖ មើលទៅអាណិតខ្លោចចិត្ត ! ក្មេងស្រីម្នាក់ទោះគេមិនឱ្យដោយសារទូកទៅរៀន ក៏គ្មានអ្វីអាចបញ្ឈប់ការតស៊ូរបស់ក្មួយបានដែរ, សុខចិត្តយកស្នោ និងសំរាម បណ្តែតទឹក ចងជាមួយសំណាញ់មង ដាក់ក្តាឈេីពីលេី សម្រាប់អុំធ្វេីជាមធ្យោបាយទៅសាលារៀន ។

កុមាររូបនេះរស់នៅខេត្តសៀមរាប លើផ្ទៃទឹកបឹងទន្លេសាប ។ ជូនពរក្មួយស្រីឱ្យមានអនាគតល្អ ។ នេះបើយោងតាមការបង្ហោះ លើបណ្តាញទំនាក់ទំនងសង្គ facebook យ៉ាងព្រោងព្រាត។

តាមរយៈការមើលឃើញ ក្មួយស្រី សុខចិត្តយកស្នោ និងសំរាម បណ្តែតទឹក ចងជាមួយសំណាញ់មង ដាក់ក្តាឈេីពីលេី សម្រាប់អុំធ្វេីជាមធ្យោបាយទៅសាលារៀន ឆ្លងទឹកទន្លេជាង១០០០ម៉ែត្រ ស្ទើរតែទប់ទឹកភ្នែកមិនបាន អាណិតណាស់ ! អាសូរខ្លាំងបំផុត ពីការតស៊ូរបស់ក្មួយ ដើម្បីក្នុងគោលបំណងបានរៀនសូត្រ ទោះត្រូវឆ្លងទឹកទន្លេរាប់ពាន់ម៉ែត្រ ក្មួយមិនរុញរា ប្រឹងដោយខ្លួនឯង ជាមួយនឹងគ្រោះហានិភ័យ ខ្ពស់បំផុតសម្រាប់គាត់ ។

ក្នុងនោះដែរ គេឃើញទឹកភ្នែកកុមារស្រីដ៏តូចរូបនេះ បានហូរស្រក់ បន្ទាប់ពីអ្នកដំណើរ ព្យាយាមជួយយកអាសារ ឱ្យនាងឡើងទូកកណ្ដាលទន្លេ ដើម្បីជិះទៅកាន់សាលារៀន ។ ជាមួយនឹងសំណួរថា , ហេតុអ្វីក៏ក្មួយមិនជិះទូកជាមួយគេ ? កុមារីរូបនេះ បានស្រក់ទឹកភ្នែក និយាយទាំងអួលដើមក ថា: <<គេមិនឱ្យខ្ញុំជិះជាមួយទេ ប៉ុន្តែដើម្បីបានចូលរៀន ខ្ញុំត្រូវការប្រើ មធ្យោបាយបែបនេះ>> ។

សង្ឃឹមថា ! កុមារីនេះមានអនាគតល្អ សម្រាប់ថ្ងៃអនាគត ពីព្រោះថា គេបានលះបង់គ្រប់បែបយ៉ាង ដើម្បីក្រេបយកចំណេះដឹង ដែលកុមារខ្លះមិនអាចធ្វើបានដូចគាត់ ៕