ផ្អាកតួនាទី និងភារៈកិច្ចប្រធានមន្ទីរកសិកម្មកោះកុង បណ្តោះអាសន្ន
Sokli
-

ខេត្តកោះកុង ៖ បន្ទាប់ពីផ្ទុះរឿងអាស្រូវការបើកដៃអោយក្រុមឈ្មួញចូលធ្វើការនេសាទខ្យង.សដែលច្បាប់បានហាមឃាត់ ស្ថិតក្នុងភូមិសាស្ត្រឃុំ ថ្ម ស ស្រុកបូទុមសាគរ ខេត្តកោះកុង រួចនាំចេញទៅប្រទេសវៀតណាម ក្នុងរយៈពេល២-៣ខែចុងក្រោយនេះ ដោយមួយថ្ងៃៗរាប់រយតោនផងនោះ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានចេញលិខិតផ្អាកតួនាទី និងភារៈកិច្ច លោក អ៊ី ម៉េងលាង ជាបណ្តោះអាសន្ន ហើយចាត់តាំងលោកស្រី អែម សុធារ៉ា អនុប្រធានមន្ទីរ ជាអនុប្រធានមន្ទីរទទួលបន្ទុករួម រហូតដល់មានសេចក្តីសម្រេចជាថ្មី។