ជនសង្ស័យជាច្រើននាក់ ដែលយកដាវកាប់គូរទំនាស់បណ្ដាលអោយរងរបួសធ្ងន់នៅខណ្ឌឬស្សីកែវ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បានហើយ
Sokli
-

ភ្នំពេញ៖ កម្លាំងជំនាញខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវបង្រ្កាបជនសង្ស័យ ៥នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានសា្ថនទម្ងន់ទោស ពោលគឺ យកដាវកែច្នៃកាប់ជនរងគ្រោះរបួសធ្ងន់ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៣៖៤០នាទីទៀបភ្លឺ នៅចំណុចផ្លូវ៧០ ក្រុម៧ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ប្រភពពីលោកអធិការខណ្ឌឬស្សីកែវ បានអោយដឹងថា ជនរងគ្រោះ ឈ្មោះ ណេន លីណា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ ចុងភៅ រងរបួសកាប់ត្រូវក្បាលធ្ងន់ធ្ងរ ម្រាមដៃខាងឆ្វេង និង ត្រូវកដៃខាងសាំ្ត ធ្ងន់ធ្ងរ ។ ចំណែកជនរងគ្រោះម្នាក់ទៀត ឈ្មោះ រុំ រាជ ភេទប្រុស អាយុ ២២ឆាំ្ន រងបួសត្រូវក្បាលចំនួន ១០ថ្នេរ ។

ចំណែកជនសង្ស័យរួមមាន៖

ទី១. ឈ្មោះ ទុំ ម៉េងហាក់ ហៅក្រៅ ម៉ៅ ភេទប្រុស អាយុ១៧ឆ្នាំ

ទី២.ឈ្មោះ ថេត ពេជ្រ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ

ទី៣. ឈ្មោះ ហី ភារ៉ា ភេទប្រុស អាយុ ១៧ឆ្នាំ

ទី៤.ឈ្មោះ សាលះ លីគាត ភេទប្រុស អាយុ ១៩ឆ្នាំ និងទី៥. ឈ្មោះ រេត ហ៊ុយនេ ភេទប្រុស អាយុ ១៩ឆ្នាំ ។

មុនកើតហេតុ ជនរងគ្រោះទាំង ៣នាក់ខាងលើជិះម៉ូតូ ១គ្រឿង ម៉ាកសង់ពណ៍ខ្មៅ សា្លកលេខព្រែវែង 1D.5255 ចេញហូបអីនៅមុខវាំង ហូបរួចក៏ធ្វើដំណើរត្រលប់មកផ្ទះវិញមកដល់រង្វង់គួចកាណុង ក៏ជួបក្រុមជនសង្ស័យចំនួន ១២នាក់ ជិះម៉ូតូ៦គ្រឿងដេញតាមជនរងគ្រោះពីក្រោយរហូតមកដល់ចំណុចស្តុបផ្លូវ៧០ភូមិចុងខ្សាច់សងា្កត់ទួលសងែ្ក១ ជនសង្ស័យក៏ធាក់ម៉ូតូជនរងគ្រោះដួលរួចកាប់ជនរងគ្រោះបណ្ដាលអោយរងរបួសដាច់រយាស់ក្បាល ដៃធ្ងន់ធ្ងរ ក្រោយធ្វើសកម្មភាពរួចជនសង្ស័យជិះម៉ូតូគេចខ្លួនបាត់ ។

បន្ទាប់ពីទទួលបណ្តឹង សមត្ថកិច្ចជំនាញខណ្ឌ សហការជាមួយកម្លាំងព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បើកការស្រាវជ្រាវ កំណត់អត្តសញ្ញាណជនសង្ស័យ និងឈានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ២នាក់ និងដកហូតវត្ថុតាងរួមមាន ដាវចំនួន ២ដើម ម៉ូតូ១គ្រឿង នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង២២៖០០នាទី នៅចំណុចផ្លូវលំ ភូមិចុងខ្សាច់សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សី ។

លុះដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៧៖០០នាទីរសៀល កម្លាំងជំនាញខណ្ឌសហការជាមួយកម្លាំងសមត្ថកិច្ចការិយាល័យព្រហទណ្ឌកំរិតស្រាលរាជធានី បន្តឈានធ្វើការឃាត់ខ្លួនបានជនសង្ស័យ ១នាក់ ឈ្មោះ ហី ភារ៉ា នៅចំណុចផ្ទះគ្មានលេខភូមិតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និងបន្តស្រាវជ្រាវឈានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ថែម ទៀតឈ្មោះ សាលះ លីគាត ភេទប្រុស អាយុ១៩ឆ្នាំ ឈ្មោះ រេត ហ៊ុយនេ ភេទប្រុស អាយុ១៩ឆ្នាំ នៅថ្ងៃខែឆ្នាំដដែលវេលាម៉ោង២២៖០០នាទី នៅចំណុចផ្លូវជាតិបេតុងក្រុងបូកគោខេ ត្តកំពត រួមទាំងមធ្យោបាយម៉ូតូ ១គ្រឿង ម៉ាកនិច ។

គួររម្លឹកថា បច្ចុប្បន្នកម្លាំងជំនាញខណ្ឌកំពុងស្វែងរកបក្ខពួកបន្ថែមទៀត និងកសាងសំណុំរឿង ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕