ម្ចាស់បទ << ម៉ាស្ការ៉ាទឹកភ្នែក >> ភ្ជាប់ពាក្យហើយ
Sokli
-

កាលពីថ្មីៗនេះ តារាចំរៀង លោក កៃ បានសម្រេចភ្ជាប់ពាក្យជាមួយនឹងតារាស្រីទីកតុកម្នាក់ កាលពីថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ២០២៣នេះ។ នេះបើតាមការបង្ហោះសាររបស់ទំព័រហ្វេសបុកមួយឈ្មោះ Tean Engsoung ដែលបានសរសេរថា <<ពិធីភ្ជាប់ពាក្យបងប្រុស>>។

នៅក្នុងកម្មវិធី គេសង្កេតឃើញមានចាស់ទុំទាំងសងខាង ព្រមទាំងញាតិមិត្តជាច្រើននាក់បានចូលរួមកម្មវិធីបានចូលអបអរ និងជូនពរអ្នកទាំងពីរផងដែរ។

តារាចំរៀងលោក កៃ ដែលជាម្ចាស់បទ <<ម៉ាស្ការ៉ាទឹកភ្នែក>> ត្រូវបានគេមើលឃើញថា មុននឹងលោក សម្រេចចិត្តភ្ជាប់ពាក្យគឺ អ្នកទាំងពីរបានប្រើពេលមើលចិត្តគ្នាអស់រយះពេលជាច្រើនឆ្នាំហើយ។

ដំណឹងមួយនេះបានធ្វើអោយអ្នកនិយមលេងបណ្តាញសង្គម និងមិត្តហ្វេនៗរបស់អ្នកទាំងពីរបានចូលទៅស៊ែ និងខំមិន បញ្ចេញមតិដោយអបអរ និងជូនពរដល់អ្នកទាំងពីរយ៉ាងព្រោងព្រាតផងដែរ។