គិតមកដល់ពេលនេះ ២ឆ្នាំហើយដែលអ្នកលក់អនឡាញសាច់សខ្ចីដូចបណ្ដូលចេក Love Riya សម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ជាលើកទី ២ ជាមួយគូស្នេហ៍ថ្មីគឺលោក ហេង គីមហៀង ហើយបច្ចុប្បន្នអ្នកទាំងពីរក៏ទទួលបានចំណងដៃកូនប្រុសយ៉ាងគួរឱ្យស្រលាញ់ម្នាក់ជាទ្រព្យគាប់ចិន្តាផងដែរ។
![](/wp-content/uploads/2023/12/20/media/large/277409/kn-2942_(1).jpg?1703057942)
![](/wp-content/uploads/2023/12/20/media/large/277410/kn-2942_(2).jpg?1703057942)
តែអ្វីៗតែងតែមានកំហុស ស្រាប់តែថ្មីៗនេះ Love Riyaប្រកាសមិនផ្ដល់ឱកាសឲ្យខ្លួនដោយសារកំហុសលើពី៣ដងនោះ ពេលនេះ លោក ហេង គីមហៀង បានចេញសារទាំងទឹកភ្នែក សុំឲ្យប្រពន្ធជាទីស្រឡាញ់ផ្ដល់ឱកាសលើកចុងក្រោយ។
![](/wp-content/uploads/2023/12/20/media/large/277411/kn-2942_(3).jpg?1703057949)
![](/wp-content/uploads/2023/12/20/media/large/277412/kn-2942_(4).jpg?1703057950)
លោកហេង គីមហៀង បានបង្ហោះសារទាំងទឹកភ្នែកនៅមុននេះបន្តិចថា «ប៉ាដឹងថាកំហុសដែលប៉ាបានសាងគឺវាដដែលៗ គឺពិតខ្លាំងណាស់ដែលមិនអាចអោយប្រពន្ធលេីកលែងទោសអោយប្ដីបានហេីយម្ដងនេះប៉ាក៏មិនហ៊ានសុំការលេីកលែងពីប្រពន្ធដែរប៉ុន្តែប៉ាជឿរថាអូនហ្នឹងព្រមផ្ដល់ឱកាសជាថ្មីម្ដងទៀតសម្រាប់ប៉ា ហេីយបេីសិនជាមានឱកាសម្ដងទៀតសម្រាប់ប៉ាពិតប្រាកដមែន ប៉ាសូមសន្យាជាលេីកចុងក្រោយ សម្រាប់កំហុសដែលប៉ាបានសាង(ឈប់ផឹក)ហេីយលេីកនេះគឺប៉ាហ្នឹងចាកចេញពីជីវិតអូនតែម្ដង មិនចាំបាច់អោយអូនត្រូវមកពិបាកចិត្តនឹងប្ដីម្នាក់នេះទៀតទេ។
![](/wp-content/uploads/2023/12/20/media/large/277414/kn-2942_(5).jpg?1703057958)
![](/wp-content/uploads/2023/12/20/media/large/277413/kn-2942_(6).jpg?1703057958)
បណ្ដាំកុំសាងកំហុសដដែលៗទៅនណាម្នាក់ទាល់តែគេអស់ជំនឿចិត្តមកលេីយេីងអីអាចយកខ្ញុំជាគំរូបាន ហេីយក៏ចង់ប្រាប់អ្នកទាំងអស់គ្នាថាបេីសិនជាប្រពន្ធព្រមត្រូវគ្នាជាមួយខ្ញុំវិញ ខ្ញុំសន្យាថាហ្នឹងឈប់ផឹកទៀតហេីយ»៕
![](/wp-content/uploads/2023/12/20/media/large/277416/kn-2942_(3).png?1703057979)
![](/wp-content/uploads/2023/12/20/media/large/277415/kn-2942_(7).jpg?1703057979)