លោកស្រី ទ្រី ដាណា បញ្ជាក់ថា «សម្តីស្តោះហើយមិនលេបវិញ បើមិនខុសយកទៅសម្លាប់ក៏មិនខ្ចីសុំទោស»
Sokli
-

ថ្មីៗនេះថៅកែពេជ្រ ទ្រី ដាណា បានចេញមុខបកស្រាយច្បាស់ៗថាលោកស្រីជាមនុស្សចេះដឹងខុសត្រូវស្គាល់គុណស្គាល់ទោសហើយជាមនុស្សដែលប្រកាន់នៅភាពត្រឹមត្រូវ និងច្បាស់លាស់ បើមិនខុសយកទៅសម្លាប់ចោលក៏មិនសុំទោសដែរ។ ការលើកឡើងរបស់លោកស្រី ទ្រី ដាណា បែបនេះក្រោយពីលោក ផែង វណ្ណៈ បានស្នើសុំឱ្យលោកស្រីធ្វើការសុំទោសមហាជនចំពោះរឿងលុយធីបកាលពីប៉ុន្មានថ្ងៃមុន។

គួរបញ្ជាក់ថា ក្រោយពីស្ងប់ស្ងាត់រឿង លុយធីប នឹងបន្ទាប់ពីលោក ផែង វណ្ណៈ បានសម្រេចផ្តាច់ការរាប់អានជាមួយខ្លួនដោយការប្លុកហ្វេសប៊ុក និងតេឡេក្រាមព្រមទាំងផ្តាំកុំឱ្យជំនួយការទាក់ទងមករូបលោកទៀត។ ស្រាប់តែថ្មីៗនេះលោកស្រី ទ្រី ដាណា បានចេញមុខបកស្រាយចំពោះរឿងនេះដោយបាននិយាយច្បាស់ៗថាសម្តីដែលលោកស្រីស្តោះទៅហើយក៏មិនលេបវិញដែរ ។

លោក ស្រីជាមនុស្សធ្វើបុណ្យធ្វើទានអត់ខុសគឺមិនសុំទោសជាដាច់ខាតបើទោះយកទៅសម្លាប់ក៏ដោ យព្រោះលោកស្រីជាមនុស្សប្រកាន់នៅភាពត្រឹមត្រូវនិងច្បាស់លាស់។ លោកស្រីបានបន្តថាបើខ្លួនធ្វើខុសនឹងសុំទោសដូចកន្លងមកចុះចតរូបនៅលើផ្លូវល្បឿនលឿនដែលគេហាមឃាត់។

លោកស្រីបន្ថែមទៀតថាលោកស្រីអត់ត្រូវការបកស្រាយអ្វីច្រើនទៀតទេព្រោះលោកស្រីបានស្បថរួចរាល់ហើយការស្បថរបស់លោកស្រីជាការពិត។ស្បថហើយលោកស្រីក៏មិនត្រូវការយកមកនិយាយដដែលៗទេព្រោះខួរក្បាលលោកស្រី ជាខួរក្បាលដែលមានប្រយោជន៍។ ជាចុងក្រោយបើទោះជាមានការរិះគន់ជេរប្រមាថនៅក្នុងរឿង«លុយធីបកុំឱ្យពួកវា»ពីសំណាក់មហាជនក្តី តែលោកស្រី ទ្រី ដាណា បានអះអាងថាមិនបានខឹងសម្បារអ្វី ទេដោយសារគិតថាមហាជនមើលតែមួយជ្រុងតូចហើយមិនបានដឹងរឿងគ្រប់យ៉ាង។ ណាមួយលោកស្រីក៏បានស្បថរួចរាល់ដែរចំពោះរឿងនេះ។

សម្តីរបស់ខ្ញុំស្តោះហើយមិនលេបវិញទេ ទ្រី ដាណា បើខុសហើយចេះដឹងខុសចេះស្គាល់គុណចេះស្គាល់ទោស ចេះសុំទោស តែបើ ទ្រី ដាណាមិនខុសវិញយកទ្រី ដាណា ទៅសម្លាប់ចោលក៏ទ្រី ដាណាមិនសុំទោសដែរ ។ នេះនិយាយច្បាស់ចឹង ទ្រី ដាណា ជាមនុស្សធ្វើបុណ្យ ធ្វើទាន ខ្ញុំអត់បានខុសខ្ញុំក៏អត់សុំទោស។ អ្វីដែលអត់ខុសមិនសុំទោសព្រោះមនុស្សខ្ញុំប្រកាន់នៅភាពត្រឹមត្រូវនិងច្បាស់លាស់ធ្វើអ្វីក៏ដោយខ្ញុំស្គាល់ខុសស្គាល់ត្រូវ ។ ខ្ញុំមានមោទនភាពណាស់ដែលមានប្តីខ្ញុំបងសាល ។ ខ្ញុំមិនបានខឹងអ្នកដែលជេរខ្ញុំទេប្តីគេស្រឡាញ់ប្រពន្ធគេគេការពារប្រពន្ធចឹងហើយលើកលែងតែប្តី អាត្មានិយមមិនចេះស្រឡាញ់ប្រពន្ធ គេដៀលប្រពន្ធហើយនៅស្ងៀមអាហ្នឹងបានគ្មានមនោសញ្ចេតនា តែចំណែកប្តីខ្ញុំវិញគឺគេប៉ះខ្ញុំគាត់តបហើយ។ ខ្ញុំទ្រី ដាណាស្គាល់ខុសស្គាល់ត្រូវស្គាល់ល្អស្គាល់អាក្រក់ តែខ្ញុំប្រាប់ថាការស្រឡាញ់អ្នកគេមើលងាយថាម៉ែនិងកូនខ្ញុំយកប្តីក្មេង ខ្ញុំអត់ខ្វល់ទេប្តីខ្ញុំការពារខ្ញុំនិងធ្វើឱ្យប្តីខ្ញុំមានសំណាងដោយសារខ្ញុំ ពាក្យដែលគាត់និយាយនោះ។ ខ្ញុំអត់ត្រូវការបកស្រាយទេព្រោះខ្ញុំបានស្បថហើយការស្បថរបស់ខ្ញុំជាការពិតបើខ្ញុំស្បថហើយខ្ញុំអត់យកមកនិយាយដដែលៗទេព្រោះខួរក្បាលខ្ញុំមានប្រយោជន៍ខ្ញុំ។ខ្ញុំមិនបានខឹងទេដោយសារពួកគាត់មើលតែមួយជ្រុងតូចហើយមិនបានដឹងរឿង រឿងគ្រប់យ៉ាងខ្ញុំបានស្បថគ្រប់យ៉ាងរួចហើយ ។ ខ្ញុំមិនបានខុសខ្ញុំមិនបានសុំទោសទេ ។