មិនមែនជាលើកទី១ទេ! ខណៈបុរសម្នាក់ អះអាងថា បុគ្គលិក និងមន្ត្រីនៅព្រលានយន្តហោះធ្វើស៊ីភ្ញៀវបរទេសឱ្យលុយក្លែងក្លាយមិនមែនជារឿងថ្មីឡើយ
សីហា
-

ប្រិយមិត្តមួយចំនួនប្រាកដជាបានដឹងខ្លះហើយថា ប៉ុន្មានថ្ងៃនេះផ្ទុះការចាប់អារម្មណ៍ចំពោះភ្ញៀវទេសចរណ៍ទទួល​វិក្កយបត្រ​ក្លែង​ក្លាយ​សម្រាប់​ការ​ទូទាត់​វីសា​នៅ​អាកាសយានដ្ឋាន​ភ្នំពេញ។ បន្ទាប់ពីរឿងនេះបានកើតឡើង ស្រាប់តែមានគណនីហ្វេសប៊ុកមួយរូបប្រហែលជាធ្វើការទីនោះបាននិយាយបញ្ជាក់ថា បុគ្គលិក និងមន្ត្រីនៅព្រលានយន្តហោះធ្វើស៊ីភ្ញៀវបរទេសឱ្យលុយក្លែងក្លាយមិនមែនជារឿងថ្មីឡើយ។ ប៉ុន្តែយ៉ាងណាបុរសរូបនោះបានលើកឡើងថាខ្លួនមិនបានចោទបុគ្គលណាមួយឡើ យព្រោះមិនបានឃើញផ្ទាល់ភ្នែកតែលោកអះអាងថា មន្រ្តីមួយចំនួនដែលធ្វើការនៅព្រលា នគឺគេមានខ្សែបណ្តាញស៊ីសាច់ ហុតឈាមភ្ញៀវបរទេស។

ថ្មីៗនេះមានអ្នកលេងហ្វេសប៊ុកមួយរូបដែលមានគណនីយឈ្មោះថា Lay Chhat បានរៀបរាប់ជុំវិញរឿងរ៉ាវមួយចំនួនថាបុគ្គលិកនិងមន្រ្តីនៅព្រលានយន្តហោះធ្វើស៊ីភ្ញៀវបរទេស ព្រោះធ្លាប់ឃើញផ្ទាល់ភ្នែកនៅពេលជនបរទេសទាំងនោះហុចលុយដុល្លារសែនឱ្យលោកដើម្បីបង់ថ្លៃធ្វើតេស្តកូវីដ។ ភ្ជាប់ជាមួយរូបភាពមួយចំនួនគណនីយ Lay Chhat បានរៀបរាប់ថា «រឿងបុគ្គលិក និងមន្ត្រីនៅព្រលានយន្តហោះធ្វើស៊ីភ្ញៀវបរទេស មិនមែនជារឿងថ្មីឡើយ។ ភ្ញៀវជនជាតិចិន កូរ៉េ និងជប៉ុនធ្លាប់ហុចលុយ$សែនឲ្យខ្ញុំផ្ទាល់ដៃដើម្បីបង់ថ្លៃធ្វើតេស្តកូវីត។ ខ្ញុំបានបដិសេធមិនទទួល ហើយក៏បានជម្រាបទៅពួកគាត់វិញថា លុយអ្នកគឺជាក្រដាសក្លែងក្លាយ។ ពួកគាត់ Surprised (ភ្ញាក់ផ្អើល) ហើយបានតបមកខ្ញុំវិញថា គាត់បានដូរលុយនៅឯព្រលានយន្តហោះអន្តរជាតិរំដួល។ ខ្ញុំមិនហ៊ានចោទដាក់បុគ្គលណាម្នាក់ឡើយ ដោយសារខ្ញុំមិនបានឃើញផ្ទាល់ភ្នែក។ ប៉ុន្តែបើយើងក្រលែកទៅមើលខាង Departure និង Arrival វិញ យើងឃើញថា មន្រ្តីមួយចំនួនដែលធ្វើការនៅព្រលាន គឺគេមានខ្សែបណ្តាញស៊ីសាច់ ហុតឈាមភ្ញៀវបរទេស។ ជាពិសេសភ្ញៀវជនជាតិចិន។ 小费 ឲ្យធីប! ទារលុយគេឆៅៗតែម្តង! បើមិនឲ្យ ថាគេមានបញ្ហានេះ បញ្ហានោះមិនចេះចប់។ ពួកគាត់បានសុំដូរលុយខ្ញុំយកលុយរាយ$ក្រដាស5$។ ខ្ញុំក៏បានសួរទៅពួកគាត់ថា តើអ្នកដូរយកក្រដាស5$ធ្វើអ្វី? ពួកគាត់ថា ទុកឲ្យមន្ត្រីនៅព្រលាន! បើមិនឲ្យ ពិបាកចេញចូលណាស់។

អរគុណដល់លោកមន្ត្រីទាំងឡាយ ដែលបានក្បត់ឧត្តមគតិខ្លួនឯង និងបានធ្វើឲ្យជាតិសាសន៍ឯងធ្លាក់ដល់បាតដី។ កុំឆ្ងល់ថា ហេតុអ្វីបានជាព្រលានយន្តហោះស្ងាត់ដូចចោរលួចសេះ?

នេះគ្រាន់តែជាមូលហេតុមួយក្នុងចំណោមមូលហេតុចម្បងផ្សេងទៀត។ខ្ញុំធ្លាប់រស់នៅស្រុកចិន ហើយខ្ញុំបានលឺពាក្យគេមើលងាយខ្មែរយើងរាប់មិនអស់។ ខ្ញុំបានត្រឹមញញឹមហើយក៏ដើរចេញ។ ប៉ុន្តែរាល់ទង្វើដែលខ្ញុំបានធ្វើ គឺខ្ញុំមិនឲ្យបរទេសណាមកមើលងាយខ្ញុំ និងបងប្អូនខ្មែរល្អផ្សេងទៀតបានឡើយ។អស់លោកទាំងឡាយអើយ កុំដើម្បីតែក្រពះផ្ទាល់ខ្លួន ធ្វើឲ្យប្រជាជនខ្មែររាប់លាននាក់ផ្សេងទៀតទទួលរងនូវភាពឈឺចាប់។ សួរថាបើគ្មានភ្ញៀវទេសចរណ៍ចូលមកលេងស្រុកយើង តើប្រជាជនខ្មែរមួយចំនួនធំរំពឹងលើអ្វីទៀត»?

ចំពោះការលើកឡើងរបស់គណនីយ Lay Chhat បែបនេះក៏មានអ្នកចូលទៅបញ្ចេញមតិជាហូរហែដោយខ្លះបានលើកឡើងថា«ហេតុអ្វីមិនឆែកកាម៉េរ៉ា» តែគណនីយរូបនេះបានតបថា «មិនអាចធ្វើអ្វីបាន » មិនតែប៉ុណ្ណោះក៏បានអះអាងថានៅមានមូលហេតុមួយចំនួនទៀតដែលធ្វើឱ្យភ្ញៀវទេសចរណ៍ធ្លាក់ចុះ៕