បើនិយាយពីតារាចម្រៀងស្រី សុវត្ថិឌី ធារីកា ជឿជាក់ថាមានប្រិយមិត្តជាច្រើនពិតជាបានស្គាល់ច្បាស់រួចមកហើយ ព្រោះអ្នកនាងគឺជាតារាចម្រៀងស្រីមួយរូបដែលមាន ទឹកដមសម្លេងពិរោះ ផ្អែមស្រទន់ និងថែមទាំងអាចមានសមត្ថភាពច្រៀងបានសឹងតែគ្រប់ទម្រង់ថែមទៀតផង ។
យ៉ាងណាមិញបើយើងក្រឡេកមកចាប់អារម្មណ៍ពីជីវិតឯកជនរបស់តារាចម្រៀងស្រីរូបនេះវិញឃើញថា ពេលនេះកំពុងតែមានភាពរលូនខ្លាំង ក្រោយនាងរកបានស្វាមីដ៏ល្អនិងពូកែយល់ចិត្តម្នាក់ ចាត់តាំំងពីអ្នកទាំំងពីររៀបការជាមួយគ្នារួចឃើញថាជីវិតគ្រួសាររបស់គូស្នេហ៍តារាមួយគូនេះមានភាពចុះសម្រុងជាមួយគ្នាខ្លាំងគួរឲ្យច្រណែន។
ជាមួយគ្នានេះដែរក្រោយចាប់ដៃគ្នាជាប្តីប្រពន្ធមិនបានប៉ុន្មានផងស្រាប់តែនៅកាលពីពេលថ្មីៗនេះតារាចម្រៀងស្រីអ្នកនាង សុវត្ថិឌី ធារីកា បានប្រកាសដំណឹងដ៏គួរឲ្យរីករាយមួយទៅកាន់អ្នកគាំទ្ររបស់ខ្លួនដោយក្នុងនោះអ្នកនាងបានប្រាប់ដូច្នេះថា ៖ ថ្ងៃដែលទន្ទឹងរង់ចាំ ឆ្នាំនេះពួកយេីងទទួលបានកាដូដែលក្រុមគ្រួសារទាំងមូលរង់ចាំ ហើយក្នុងឱកាសនេះនាងខ្ញុំនិងស្វាមី ចង់ចែករំលែកដំណឹងល្អនេះ ដល់ពុកម៉ែបងប្អូនអោយបានទទួលនូវអារម្មណ៍រំភើបនេះជាមួយគ្នាដែរ។
ក្រោយឃើញ សុវត្ថិឌី ធារីកា ប្រកាសដូច្នេះរួចធ្វើអោយអ្នកគាំទ្រៃជាច្រើនបានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងថែមទាំងបាននាំគ្នាជូនពរនូវពាក្យល្អៗ ទៅកាន់អ្នកម៉ាក់ថ្មីថ្មោងរូបនេះផងដែរ ៕











