កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ បើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ លើករណីចោរឆក់កាបូបជនបរទេស២ នាក់ដែលជា Vlogger ដ៏ល្បីឈ្មោះ...
Heang
-

ភ្នំពេញ ៖ លោក Christ ដែលមាន TikTok និង Facebook ឈ្មោះ «travelwithcris» និងមិត្តភក្តិស្រី គឺជា Vlogger ដ៏ល្បីដូចគ្នា ត្រូវបានចោរឆក់កាបូប នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥។ ឯកសារ កាតធនាគារ ប៉ាស្ព័រ និងលុយកាក់មួយចំនួន ត្រូវបានបាត់បង់។


យ៉ាងណាក៏ដោយសម្រាប់ករណីនេះ, លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅពេលនេះកម្លាំងនគរបាលរបស់លោក បានចុះទៅជួបសួរនាំផ្ទាល់ ជាមួយជនរងគ្រោះទាំង២នាក់ ដើម្បីឲ្យដាក់ពាក្យបណ្តឹង ហើយលោកបានបញ្ជាឲ្យកម្លាំងនគរបាលមូលដ្ឋាន និងកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ បើកការស្រាវជ្រាវតាមចាប់ចោរឆក់ទាំងនោះជាបន្ទាន់។

សូមជម្រាបថា លោក Christ ជាជនបរទេសម្នាក់ ដែលតែងតែថតផ្សព្វផ្សាយល្អៗពីកម្ពុជា ទៅកាន់ពិភពលោកមានទាំងតំបន់ទេសចរណ៍ ម្ហូបអាហារ និងវប្បធម៌ប្រពៃណីខ្មែរជាដើម៕ ប្រភព៖ ស៊ន សុភក្រ្ត-Sorn Sopheak