ថាអីចេះខុស គ្រូជោគជ័យ ប៊ុន ផាក ត្រូវបាន ស្នងការនគរបាលរាជធានីភ្នំពេញ ប្រកាសអញ្ជើញចូលមកស្នងការដ្ឋាននគរបាលរាជធានីព្រោះរឿង...
Heang
-

ប្រិយមិត្តដែលនិយមប្រើប្រាស់បណ្តាញសង្គមជាច្រើនពិតជាបានជ្រាប់រួចមកហើយថា ករណីចោឆក់កាបូបជនជាតិបរទេសពីរនាក់ពិតជាធ្វើអោយកក្រើកខ្លាំងណាស់នៅលើបណ្តាញសង្គមក្នុងស្រុក ដោយសារតែជនជាតិបរទេស ២ រូបនេះគឺជា Vlogger ដ៏ល្បីឈ្មោះដែលតែងតែជួយផ្សព្វផ្សាយរឿងល្អជាច្រើនពីប្រទេសកម្ពុជាអោយពិភពលោកបានស្គាល់ ។ 

យ៉ាងណាមិញអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺបន្ទាប់ពីមានហេតុការណ៍ចោឆក់កាបូបជនបរទេសខាងលើហើយ ស្រាប់តែលោក ប៊ុន ផាក ដែលគេស្គាល់ថាជាគ្រូជោគជ័យនោះបានបង្ហោះសារដូច្នេះថា ៖ « កំចាត់ក្មេងទំនើង និងចោរប្លន់ឱ្យបានទៅ ទើបអាចនិយាយបានថា យើងមានសន្តិសុខ» ។ 

បន្ទាប់ពីបានឃើញលោក ប៊ុន ផាក បង្ហោះសារបែបនេះស្រាប់តែលោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហោះសំណេរទៅកាន់លោក ប៊ុន ផាក ដូច្នេះថា ៖« ក្នុងនាមខ្ញុំស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យជំនាញខាងផែនសន្តិសុខអញ្ជើញ ប្អូនម្ចាស់ផេក ចូលមកស្នងការដ្ឋាននគរបាលរាជធានីដើម្បីជួយពន្យល់អំពី ពាក្យថា " សន្តិភាព "។ សូម អរគុណ» ៕