ដូចដែលប្រិយមិត្តបានដឹងម្តងរួចមកហើយថានៅកាលពីប៉ុន្មានថ្ងៃមុននេះ អ្នកលក់ផលិតផលម្នាក់ដែលគេស្គាល់ថា Koko jenni ទទួលបានរិះគន់ជាច្រើនពីសំណាក់មហាជនខ្មែរទាំងក្មេងទាំងចាស់ តាមរយៈការរាំបង្ហាញកាយវិការ មិនសមរម្យនៅក្នុងផ្សារទំនើបមួយកន្លែង ធ្វើឲ្យប៉ះពាល់ដល់តម្លៃស្ត្រីខ្មែរ និងវប្បធម៍របស់ខ្មែរផងដែរ ។



យ៉ាងណាមិញវិដេអូរាំលើកទីមួយមិនទាន់ឈប់ទទួលបានការរិះគន់ផងស្រាប់តែពេលនេះបែកធ្លាយវិដេអូរាំលើកទីពីរ ម្តងនេះរាំក្នុងសាលាតែម្តង ហើយតាមរយៈការស្លៀកពាក់ឈុតសិស្សសាលារាំទយគូថនេះ Koko jenni កាន់តែទទួលបានការរិះគន់ខ្លាំងជាងលើកមុនទៅទៀត ។



ជាមួយគ្នានេះដោយមើលទៅទើសភ្នែកខ្លាំងពេកស្រាប់តែលោក ម៉ៃ សុគន្ធ ចេញមកបង្ហោះសារដាក់ចំៗទៅកាន់ Koko jenni ដូច្នេះថា ៖ « ទោះវា ជា ខ្ទៀវខើយ ក៏ដោយ តែវា ស្លៀកសំលាក់បំពាក់ជា សិស្សនារី វា កំពុង បន្ថោក កិត្តិយស តំលៃសិស្សនារីនិង បំពុ..ល បណ្តុះផ្នត់គំនិត ថោ.កទាប ពាលា អាវ៉ាសែ គ្មានសីលធម៌ក្នុងថ្នាលសិក្សា ជាពិសេសផងនោះ គឺ ក្នុងបរិវេណ សាលារៀនទៀតសោត គួរណាស់ដល់ពេលវេលាហើយ កុំហៅមកអប់រំអីទៀត ព្រមានតែម្តងទៅ ទើបវាគ្មានអ្នកធ្វើត្រាប់តាមបន្តទៀត បើនៅតែ អប់រំៗ ប្រាកដណាស់ នឹងមានអ្នក2ទី3…. នៅតែបន្ត ជាន់ឆ្លីតំលៃ កិត្តិយស សីលធម៌ សិស្សានុសិស្ស ជាមិនខាន សូមលោកនាយកសាលាចាត់វិធានការក្តៅ ទៅលើសិស្សប្រុសម្នាក់នេះ ដែលស្លៀកឯកសណ្ឋានសិស្សស្រី ហើយបញ្ចេញតែកាយវិការថោកទាប អាវាសែ គ្រប់ទីកន្លែងក្នុងសាលារៀនផង (ម្នាក់នេះ មិនមែនលើកទីមួយទេ ច្រើនលើកហើយ) ៕ សូមទស្សនាវិដេអូខាងក្រោម៖



