ដូចដែលប្រិយមិត្តបានជ្រាបហើយថានាពេលថ្មីៗនេះរឿងរ៉ាវរបស់លោក ឌួង ឆាយ ជាមួយនិងអតីតប្រពន្ធគឺអ្នកនាង ដេត ម៉ាលីណា បានផ្ទុះឡើងជាថ្មីម្តងទៀត ក្រោយស្ងប់ស្ងាត់អស់រយៈពេលជាច្រើនខែ ។


យ៉ាងណាមិញពាក់ព័ន្ធនិងរឿងខាងលើនេះដែរគេបានឃើញវិដេអូមួយឃ្លីបរបស់ អ្នកនាង ដេត ម៉ាលីណា បានឆក់យកក្តីអាណិតអាសូរយ៉ាងខ្លាំងពីសំណាក់មហាជន ជាពិសេសស្ត្រីៗគ្រប់រូបដែលជាម្តាយ បន្ទាប់នាងឃើញកូនប្រុសច្បងរបស់អ្នកនាងបានពោលពាក្យយ៉ាងដូច្នេះថា ៖« មាំមីគេងលេីស្មារអូនមក អូនខ្វះភាពកក់ក្ដៅ ក្រៅពីមាំមីអូនអត់អោយណាគេគេងទេ» ។ តាមរយៈពាក្យសម្តីប៉ុន្មានម៉ាត់នេះបានធ្វើឲ្យអ្នកនាង ដេត ម៉ាលីណា បានស្រក់ទឹកភ្នែកលើស្មាកូនប្រុស ព្រោះមិននឹកស្មានថាកូនប្រុសពោលពាក្យទាំងនេះដាក់នាងដែរជាម្តាយ ។



ដោយឡែកបន្ទាប់ពីបានទស្សនាវិដេអូដ៏រំជួលចិត្តមួយនេះហើយ ធ្វើឲ្យភរិយារបស់តារាចម្រៀងលោក កែវ វាសាន ទប់ចិត្តមិនបាន ក៏ស៊ែរវិដអូរបស់អ្នកនាង ដេត ម៉ាលីណា បន្តនៅលើគណនីហ្វេសប៊ុកផេកផ្លូវការរបស់ខ្លួន និងថែមទាំងបានភ្ជាប់មកជាមួយនិងសំណេរដូច្នេះថា ៖ « ខ្ញុំមិនងាយស៊ែររឿងគេទេ តែលើកនេះខ្ញុំមើលហើយយំតាម អារម្មណ៍ជាម្ដាយបានជួបកូន មាំមីគេងលេីស្មារអូនមក អូនខ្វះភាពកក់ក្ដៅ ក្រៅពីមាំមីអូនអត់អោយណាគេគេងទេ » ៕ សូមទស្សនាវិដេអូខាងក្រោម ៖

