លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានបង្ហាញចំណាប់អារម្មណ៍យ៉ាងដូច្នេះ ក្រោយព្រះតេជគុណ ជួន កក្កដា ប្រកាសលាចាកសិក្ខាបទ...
Heang
-

ព្រះតេជគុណ ព្រះ​ធម្ម​វិជ្ជា ជួន កក្កដា ព្រឹទ្ធបុរស​រង​នៃ​សាកលវិទ្យាល័យ​ព្រះ​សីហ​នុ​រាជ បានប្រកាសដំណឹងលាចាកសិក្ខាបទហើយ ក្រោយសាងព្រះផ្នួសអស់រយៈកាល២៧ព្រះវស្សា ។


យ៉ាងណាមិញដំណឹងលាចាកសិក្ខាបទរបស់ ព្រះតេជគុណ ព្រះ​ធម្ម​វិជ្ជា ជួន កក្កដា បានធ្វើអោយមានការភ្ញាក់យ៉ាងខ្លាំងដល់ពុទ្ធបរិស័ទជិតឆ្ងាយទាំងក្នុងស្រុកនិងក្រៅស្រុក បានចេញមកសម្តែងការសោកស្តាយចំពោះដំណឹងមួយនេះផងដែរ ។ 

ជាមួយគ្នានេះដែរក្រោយទទួលបានដំណឹងលាចាកសិក្ខាបទររបស់ ព្រះតេជគុណ ព្រះ​ធម្ម​វិជ្ជា ជួន កក្កដា ហើយធ្វើអោយលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានបង្ហាញចំណាប់អារម្មណ៍ដូច្នេះថា ៖ « នាងខ្ញុំចូលចិត្តស្តាប់ធម្មទេសនារបស់ព្រះអង្គសូម អរព្រះគុណ និងអរគុណណាស់លោកប្អូន ដែលបានចំណាយពេលវេលា កម្លាំងកាយ កម្លាំងចិត្ត ជួយដល់ព្រះពុទ្ធសាសនានៅកម្ពុជាកន្លងមកនេះ ជួយក្នុងការអប់រំតាមរយៈឱវាទរបស់ព្រះពុទ្ធ។ បន្ទាប់ពីពេលនេះទៅទោះបីលោកប្អូនក្លាយជាគ្រហស្ថ ក៏ខ្ញុំនៅតែសង្ឃឹមថាលោកប្អូននៅតែជួយដល់ព្រះពុទ្ធសាសនាបំពេញកាតព្វកិច្ចក្នុងនាមជាពលរដ្ឋ ជួយដល់សង្គមកម្ពុជា ជា ពិសេសគឺការអប់រំយុវជន យុវតីជំនាន់ក្រោយអោយមាន សីលធម៌ សុជីវធម៌ មេត្តាធម៌ និងគុណធម៌។ សូមជូនពរលោកប្អូនអោយមានសំណាងល្អក្នុងភាពជាគ្រហស្ថ» ។ 

​គួរបញ្ចាក់ផងដែរថា​ព្រះតេជគុណ ព្រះ​ធម្ម​វិជ្ជា ជួន កក្កដា ព្រឹទ្ធបុរស​រង​នៃ​សាកលវិទ្យាល័យ​ព្រះ​សីហ​នុ​រាជ បានប្រកាសលាចាកសិក្ខាបទក្រោមហេតុផលថា « លោកអស់បុណ្យជាព្រះសង្ឃ» នេះបើយោងតាមការបញ្ចាក់របស់ព្រះអង្គតាមរយៈវិដេអូ ៕