ពិតណាស់ដូចដែលប្រិយមិត្តអ្នកគាំទ្រតារាក្នុងស្រុកបានដឹងរួចមកហើយថា តារាសម្តែងរូបស្រស់សង្ហាលោល ប៊ឺរី កម្រនឹងបង្ហាញពីជីវិតឯកជនរបស់ខ្លួនណាស់ ដោយឡែកចុងក្រោយនេះ ក្រោយពីបង្ហាញភាពស្និទ្ធស្នាលជាមួយ ម៉ាដាមដា ដែលជាអ្នកលក់អនឡាញល្បីឈ្មោះមក ស្រាប់តែលោកបានចេញមុខប្រកាសក្តែងៗថា ទំនាក់ទំនងរបស់ខ្លួនជាមួយ ម៉ាដាមដា គឺជាទំនាក់ទំនងស្នេហានិងគម្រោងរៀបការនិងគ្នាយ៉ាងពិតប្រាកដ ។



យ៉ាងណាមិញក្រោយបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នាបានមួយរយៈធំមកនេះឃើញថា ស្នេហាអ្នកទាំងពីរកាន់តែផ្អែមល្ហែមនិងស្អិតល្មួតខ្លាំងណាស់ ធ្វើឲ្យអ្នកគាំទ្រលួចច្រណែនគ្រប់គ្នាផងដែរ ។


ជាមួយគ្នានេះដែរនាពេលថ្មីៗនេះតារាសម្តែងប្រុសលោក ប៊ីរី បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីលោកបានបង្ហោះសំណេរដូច្នេះថា ៖« សុំទោសណា baby ដែល ប៉ា ហើយ និងម៉ាកមើលថែកូនមិនបានល្អ មានឪកាសយើងជួបគ្នាម្តងទៀតណា 3ខែដែលយើងបាននៅក្បែរគ្នា😔😔 MADAM DA » ។
តាមរយៈការបង្ហោះខាងលើនេះបានបង្ហាញអោយដឹងថាលោកជាមួយនិងមិត្តស្រីបានមានកូនមុនពេលរៀបការ ប៉ុន្តែជាអកុសលកូនក្នុងផ្ទៃ មិនបាននៅជាមួយពួកគេឡើង នេះគឺជារឿងដែលគួរឲ្យមានការសោកស្តាយជាខ្លាំងផងដែរសម្រាប់គូស្នេហ៍មួយគូនេះ ៕

