ខ្មាសប្រទេសជិតខាងពេក ! បុរសម្នាក់ផ្ញើសារណែនាំដល់បេក្ខភាព Mister Majestic Cambodia 2025 ចំៗបែបនេះថា...
Heang
-

​ជឿជាក់ថាអ្នកគាំទ្រវិស័យកម្មវិធី Miss and Mister Majestic Cambodia ពិតជាដឹងហើយថានៅក្នុងពេលនេះ កម្មវិធី Miss and Mister Majestic Cambodia កំពុងតែទទួលបានការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជនក្មេងចាស់ទាំងក្នុងស្រុកនិងក្រៅស្រុកថា មុនដំណើរការមិនចេះរើសបេក្ខភាព និងបេក្ខនារី អោយត្រូវនិងស្តង់ដារបស់ឈ្មោះកម្មវិធី ដែលជាហេតុនាំអោយមានការសើចចំអកពីសំណាក់ប្រទេសជិតខាងផងដែរ។ 

យ៉ាងណាមិញចំពោះចំណុចខ្វះខាតរបស់បេក្ខភាពនៅក្នុងកម្មវិធី Miss and Mister Majestic Cambodia ត្រូវបានបុរសម្នាក់បានចេញមុខមកធ្វើការលើកឡើងបែបនេះថា ៖« ជូនចំពោះអូនៗដែលកំពុងឈោងចាប់ក្តីស្រម៉ៃដែលនៅឆ្ងាយសែនឆ្ងាយពីដៃ បើអូនៗស្រលាញ់មិនចាំបាច់ដល់ចូលរួមខ្លួនឯងទេ ចាំគាំទ្រអ្នកតំណាងប្រទេសដែលសក្តិសមទៅបានហើយ។ អូនៗថាចូលរួមប្រកួត ដើម្បីប្រើប្រាស់សម្លេងលុបបំបាត់ការរើសអើង សួរថាសម្លេងប្អូនមានអ្នកស្តាប់ទេ បើមិនទាន់បានប្រើសម្លេងផង ទាំងក្នុងប្រទេស ទាំងក្រៅប្រទេសគេរើសអើងហើយនឹង។ 

ប្អូនៗថាចង់ទៅតំណាងប្រទេសកម្ពុជា និងលើកមុខប្រទេសលើឆាកអន្តរជាតិ លើកយ៉ាងមិចបើមិនទាន់ប្រកួតចប់ក្នុងស្រុកផង ប្រទេសខ្លះគេចាប់ផ្តើមសើចចំអកហើយនឹង។ ក្តីស្រម៉ៃខ្លះដែលវានៅឆ្ងាយពេកកាន់តែឈោងចាប់វា វាកាន់តែរត់ទៅឆ្ងាយ។ បើអូនៗមិនដឹងថា មិចគេហៅថាបុរសឯកទេ អាចមើលលោក Leav Venghour បាន បើមិនបាន៥០%នៃគាត់នោះទេ ប្អូនៗអាចលេបក្តីស្រម៉ៃរបស់ប្អូនទុកក្នុងពោះរហូតទៅ កុំចាប់វា ហើយស្វែងរកក្តីស្រម៉ៃផ្សេងដែលសមជាមួយសមត្ថភាព រូបសម្បត្តិយើងទៅ។ » ៕