មានរឿងអី បានដល់ថ្នាក់ ខាត់ សុឃីម ទ្រាំមិនបានចេញមុខបង្ហាះសារបោះសម្តីធ្ងន់ៗបែបនេះទៅមនុស្សម្នាក់...
Heang
-

សិល្បៈ ៖ បើនិយាយពីតារាពហុជំនាញអ្នកនាង ខាត់ សុឃីម ជឿជាក់ថាមានប្រិយមិត្តជាច្រើនពិតជាបានស្គាល់ច្បាស់ជាមិនខាន ព្រោះអ្នកនាង ខាត់ សុឃីម គឺជាតារាស្រីម្នាក់ដែលមានសមត្ថភាពច្រើនគួរឲ្យចាប់អារម្មណ៍មិនថាលេងភ្លេង ច្រៀង រាំ សម្តែង គឺថាអ្នកនាងចេះមួយកំផ្លេតែម្តង ។

ដោយឡែកនៅមុននេះបន្តិចមិនដឹងថាអ្នកនាង ខាត់ សុឃីម មានបញ្ហាអ្វីនោះទេ ស្រាប់តែឃើញអ្នកនាងបានបង្ហោះសារនៅលើគណនីហ្វេសប៊ុកផេកផ្លូវការរបស់អ្នកនាងដូច្នេះថា ៖« សុំប្រាប់ទៅប្អូនប្រុសម្នាក់ដែលនិយាយថា ក្រុមបង copy ក្រុមប្អូន សូមប្អូនកែសំដីដ៏ថោកទាបរបស់ប្អូនចេញ ប្រយត្ន័បង បញ្ចេញមុខអោយ fan បានស្គាល់ អាសំគិស» ។ អ្នកនាងបានបង្ហោះសារបន្ថែមទៀតថា ៖ «តស៊ូរ ប្រឹងប្រែងតាំងពីប្អូនមិនទាន់កើត ត្រាយផ្លូវអោយប្អូន តែឥឡូវ ប្អូនអោយអ្នកទទៃមើលងាយបងតាមចិត្ត» ។

តារយៈការបង្ហោះសារដែលបានបង្ហោះខាងលើរបស់អ្នកនាង ខាត់ សុឃីម យើងនៅមិនទាន់ដឹងទេថាអ្នកនាងមានបញ្ហាអ្វីជាអ្នកណានោះទេ ប៉ុន្តែអាចជាបញ្ហាធំទើបធ្វើឲ្យតារាស្រីរូបនេះដល់ថ្នាក់ប្រើពាក្យមស្តីធ្ងន់ៗបែបនេះ ដូច្នេះមានតែរងចាំតាមដានទាំងអស់គ្នា ៕